ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរនូវសារធាតុញៀន

ខេត្តបាត់ដំបង÷ កាលពីថ្ងៃទី១៩ខែ មករា​ឆ្នាំ២០២១ វេលា ម៉ោង ២០និង៣០នាទី នៅចំណុចក្រុមទី០៣ភូមិ ចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ ដំបងខេត្តបាត់​ដំបង អនុវត្តតាម​យោបល់ណែនាំជា ប្រចាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត គឹម សាន ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងព្រម​ទាំងយោបល់របស់លោក ឧត្តម សេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារគ្រឿងញៀន លលោលលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បាន​ដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាល​ធ្វើការបង្រ្កាបករ ណី​រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន​០១ករណីក្នុងបទល្មើសជាក់ស្តែងក្នុងនោះបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់គឺ៖

១-ឈ្មោះ ភ័ណ្ឌ ខាន់​ ភេទប្រុស​អាយុ ២៦ឆ្នាំ មានទីលំនៅ ភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICEចំនួន០៤ថង់ ទម្ងន់១០,២២ក្រាម។

បន្ទាប់ពីបានធ្វើការស្រាវជ្រាវរួចមកសមត្ថកិច្ចនគរបាលបានបញ្ជូនជនសង័្សយនិងវត្ថុតាងមក​កាន់ការិយាល័យជំនាញនៅស្នងការដ្ឋានដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕