ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីប្រើប្រាស់និងជួញដូរសារធាតុញៀន

ខេត្តបាត់ដំបង÷ កាលពីថ្ងៃទី១៩ខែ មករា​ឆ្នាំ២០២១ វេលា ម៉ោង​១១និង៥០នាទី នៅចំណុចក្រុមទី០៩ភូមិអូរជ្រៃ​ ឃុំបារាំងធ្លាក់​ ​ស្រុកភ្នំព្រឹក​ ខេត្តបាត់​ដំបង អនុវត្តតាម​យោបល់ណែ នាំជាប្រចាំរបស់លោកឧត្តម សេនីយ៍ទោ​ សាត គឹមសាន ស្នងការ​នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង​ និងដោយបាន ការ ស​ម្របសម្រួលលេីនីតិវិធីពីឯកឧត្តម​ គឺ​ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញាអម​សាលាដំបូង​ខេត្ត​បាត់ដំបង​ ព្រម​ទាំងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារគ្រឿងញៀន លោក​វរសេនីយ៍​ទោ​ ហេង​ បារាំង​ អធិការន​គរ​បាលស្រុកភ្នំព្រឹក បាន​ដឹកនាំកម្លាំងផ្នែកជំនាញ និងកម្លាំង ប៉ុស្តិ៍នគរ​បាលរដ្ឋបាលបារាំងធ្លាក់រួម​សហការណ៍ជាមួយសមត្ថកិច្ចនគរបាលស្រុកបវេល​ធ្វើការបង្រ្កាបករណី​រក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀន​០១ករណីក្នុងបទល្មើសជាក់ស្តែងក្នុងនោះបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់គឺ៖

១-ឈ្មោះ ធាង​ រិទ្ធី​ ភេទប្រុស​អាយុ ២៥ឆ្នាំ មានទីលំនៅ ភូមិស្រណាល​ឃុំព្រៃខ្ពស់​ ស្រុកបវេល​ ខេត្តបាត់ដំបង។

២-ឈ្មោះ​ សោម​ ចិត្រ្តា​ភេទប្រុសអាយុ៣៥ឆ្នាំ​មានទីលំនៅភូមិស្រណាល​ ឃុំព្រៃខ្ពស់​ ស្រុកបវេល​ ខេត្តបាត់ដំបង​។ វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក​ICE​ចំនួន០៥ថង់ ទម្ងន់២៣,២៩ក្រាម។

បន្ទាប់ពីបានធ្វើការស្រាវជ្រាវរួចមកសមត្ថកិច្ចនគរបាលបានបញ្ជូនជនសង័្សយនិងវត្ថុតាងមក​កាន់ការិយាល័យជំនាញនៅស្នងការដ្ឋានដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕