ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីជួញដូរគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួនធំ

ខេត្តព្រះសីហនុ៖ ថ្ងៃទី១៩​ ខែមករា​ ឆ្នាំ​២០២១​ វេលាម៉ោង​២០​និង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​បានឃាត់ខ្លួនជនសង្ស័យពាក់ពន្ធ័ករណីគ្រឿងញៀនស្ថិតនៅក្រុម​១៩​ ភូមិ​៤​ សង្កាត់​លេខ​ ៤ ក្រុង-ខេត្តព្រះសីហនុ​ ។

១/ ជនសង្ស័យឈ្មោះ​ ធី​ រ៉ាវីត​ ភេទ​ ប្រុស​ ឆ្នាំកំណេីត​ ២០០៣​ ជនជាតិ​ ខ្មែរ​ មុខរបរ​មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន​ក្រុម​ ១​៩ ភូមិ​ ៤​ សង្កាត់​ ​៤​ ក្រុង/ខេត្តព្រះសីហនុ ស្រុកកំណេីត​ ភូមិជេីងគោ​ សង្កាត់ជេីងគោ​ ស្រុកព្រៃនប់​ ក្រុងព្រះសីហនុ ។ បន្ទាប់ពីបានចម្លេីយជនសង្ស័យខាងលេី ជនខាងលេីមិនព្រមសហការណ៍​ ជាមួយសមត្ថកិច្ចទេ​ ដោយប្រេីវិធានការណ៍ជំនាញ​ យេីងបានបញ្ជូនជនសង្ស័យ​ ទៅដល់បន្ទប់​ជួល ទេីបខាងម្ចាស់បន្ទប់ជួលថា​ ជននេះពិតជាបានជួលបន្ទប់របស់គាត់មែន និងយកបានជនសង្ស័យ​ ២នាក់ទៀត​ ១/ ជនសង្ស័យឈ្មោះ​ ធី​ រ៉ាវុធ​ ភេទប្រុស​ ឆ្នាំកំណេីត​ ១៩៩៨​ ជនជាតិខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ ទីលំនៅបច្ចុប្បន្ន​ក្រុម​១​៩ ភូមិ​៤​ សង្កាត់​ ៤​ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត​ ភូមិជេីងគោ​ សង្កាត់ជេីងគោ​ ស្រុកព្រៃនប់ ក្រុងព្រះសីហនុ ។ ២/ ជនសង្ស័យ​ឈ្មោះ​ ម៉ា​ ស្រស់​ ភេទស្រី​ ឆ្នាំកំណេីត​ ២០០២​ ជនជាតិខ្មែរ​ មុខរបរ​ខារ៉ាអូខេ​ ទីលំនៅបច្ចុប្បន្ន​ក្រុម​១​៩ ភូមិ​៤​ សង្កាត់​ ៤​ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត​ ស្រុកតាង៉ែនក្រោម​ ខេត្តប៉ៃលិន​ ។ វត្ថុតាងរួមមាន÷

-ម្សៅក្រាម​ព៌ណសថ្លា​ សង្ស័យសារធាតុញៀន​ ៤១​ កញ្ចប់ធំ

-ទូរសព្ទ័​ ០៣​ គ្រឿង

​-ម៉ូតូ​ ០២​ គ្រឿង​

​-ជញ្ជីងសម្រាប់​ថ្លឹងគ្រឿងញៀន​ ចំនួន​ ០១​ គ្រឿង​

​-ថង់វិចខ្ចប់​ មួមួយចំនួន

បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ​ និង​ ចាត់ការតាមផ្លូវច្បាប់ ៕