ស្រ្តីម្នាក់លូកដៃចូលបិតទឹកម៉ាស៊ីនបានរុំកន្សែងជាប់និងករ អូសចូលម៉ាសុីនបណ្តាលឲ្យស្លាប់ភ្លាមៗ

ស្រុកសំបូរ÷ នៅថ្ងៃទី២១.០១.២០២១ វេលាម៉ោង១៤:០០នាទី មានករណី ឧប្បត្តិវហេតុស្លាប់មនុស្ស០១នាក់នៅចំណុច រោងចក្រកិនកៅស៊ូក្នុងក្រុមហ៊ុនដុងណាយអភិវឌ្ឍន៍កៅស៊ូក្រចេះ ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
ស្រ្តីរងគ្រោះឈ្មោះ ម៉ាក់ សុផស អាយុ៥០ឆ្នាំ ជាកម្មកររោងចក្រក្រុមហ៊ុន។
មូលហេតុជនរងគ្រោះលូកដៃចូលបិតទឹកម៉ាស៊ីនបានរុំកន្សែងជាប់និងករអូសចូលម៉ាសុីនបណ្តាលអោយម៉ូទរ័ទាញដៃស្តាំជនរងគ្រោះចូលគៀបនិងមីញងម៉ាសុីនរហូតធ្វេីអោយស្លាប់បាត់បងជីវិតនៅនិងកន្លែង៕