ស្លាប់ម្នាក់ នៅនឹងកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកពញាក្រែក

ខេត្តត្បូងឃ្មុំ៖ កាលពីនៅ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១  ហេតុការណ៍នេះបានកើតឡើង លើផ្លូវក្រាលគ្រោះក្រហម ស្ថិតនៅភូមិ ក្រសោមសត្វ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រវាងម៉ូតូ និងម៉ូតូសណ្តោងរ៉ឺម៉ក ទិសដៅបើកបរបញ្ច្រាស់ទិសគ្នា ។

ម៉ូតូម៉ាកស្គុបពី ពណ៍ស ពាក់ស្លាក លេខត្បូងឃ្មុំ 1I.8865 បង្ករជាមួយ ម៉ូតូម៉ាកវេវ(ឆ្លាម)ពណ៍ក្រហម គ្មាមស្លាកលេខ ណ្តោងរ៉ឺម៉ក បណ្ដាលឲ្យអ្នក បើកបរម៉ូតូស្គុបពីស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ រីឯអ្នកបើកបរម៉ូតូម៉ាកវ៉េវឆ្លាម រត់គេចខ្លួនបាត់ ។

ការខូចខាតម៉ូតូម៉ាកស្កុបពី ខូចខាតកម្រិតធ្ងន់ នឹងម៉ូតូម៉ាកវ៉េវឆ្លាម សណ្តោងរ៉ឺម៉កខូចខាតកម្រិតស្រាល ។  បច្ចុប្បន្ន មធ្យោបាយពាក់ព័ន្ធនឹងបទល្មើសចរាចរណ៍ ត្រូវបានកម្លាំងជំនាញយកមក រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកក់ ជាបណ្តោះអាសន្ន ដើម្បីចងក្រងសំណុំរឿងតាមនិតិវិធី៕