អាជ្ញាធរថៃ ចាប់ឃុំខ្លួនពលករខ្មែរ១០នាក់ ដែលត្រូវរថយន្តដឹកយកមកចាក់ចោលក្នុងទីរួមស្រុកស្រះកែវ

អាជ្ញាធរស្រុកទីរួមខេត្តស្រះកែវ ចាប់ឃុំខ្លួនពលករខ្មែរចំនួន១០នាក់ ដែលលួចចូលទីរួមស្រុកដោយខុសច្បាប់ លាក់ខ្លួននៅក្បែរខាងទឹកដីឃុំ សាលា ឡាំដួន ស្រុកទីរួមខេត្តស្រះកែវ នៅថ្ងៃទី២១ ខែមករានេះ។

បើតាមការបញ្ជាក់របស់ក្រុមពលករខ្មែរ បានប្រាប់ថា មានរថយន្តភីកអាប់២គ្រឿង បានដឹកពួកគេយកមកចាក់ចោល ព្រោះខាងខេត្តមានការបោសសំអាតទូទាំងខេត្ត៕