កងសង្គ្រោះបន្ទាន់៧១១​ បានចេញជួយសង្គ្រោះគ្រូបង្រៀនម្នាក់ដែលខ្យល់គរដួល

ភ្នំពេញ៖​ កងសង្គ្រោះបន្ទាន់៧១១​ កងពលតូចលេខ៧០​ បានចេញជួយសង្គ្រោះករណីបុរសខ្យល់គរម្នាក់ដួលបែកក្បាលផ្នែកខាងស្ដាំជាគ្រូបង្រៀនផ្នែកភាសាខ្មែរថ្នាក់ទី៧នៅសាលាសុវណ្ណភូមិ(នៅជាន់ទី៥)​។

សូមបញ្ជាក់ថា​ ករណីខ្យល់គរនេះ​ កេីតឡេីងនៅវេលាម៉ោង០៤:០០នាទីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅ ភូមិថ្នល់បំបែកសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ ត្រូវក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត៕