កម្លាំង​ព្រហ្មទណ្ឌ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ក្នុង​ករណី​ហិង្សា​ដោយ​ចេតនា​

​ព្រះ​សីហ​នុ​៖​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន​៣​នាក់​ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​ ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​២១.០១.២០២១​ វេលា​ម៉ោង​២១​និង​៤៥​នាទី​ ក្នុងភូមិ​ចំណោទ​រាម​ ឃុំ​បិត​ត្រាំ​ង​ ស្រុក​ព្រៃ​នប់​ ។​​ជនសង្ស័យ​រួម​មាន​៖​

១-​ឈ្មោះ​ ជុំ​ ចំណាន​ អាយុ​១៦​ឆ្នាំ, ២-ឈ្មោះ ឆាំ​ សុខុម​ អាយុ​១៧​ឆ្នាំ​ និង​៣-​ឈ្មោះ​ សុ​គ្រី​ ស្លៃ​ម៉ា​ន​)​ ។​ វត្ថុ​តាង​ចាប់​យក​មាន​ ៖​ កាំបិត​បុ័ងតោ​១,​ដាវ​១​ដើម​ និង​បំពង់​ទីប​១​កំណាត់​ ។​ ចំណែក​បក្ខពួក​មួយ​ចំនួន​ទៀត​កំពុង​គេចខ្លួន​ ។​

​ជន​រង​គ្រោះ​ចំនួន​២​នាក់​មានឈ្មោះ​ ហៀ​ង​ សុខា​ អាយុ​២៧​ឆ្នាំ​ រង​របួស​ក្បាល​ និង​ឈ្មោះ​ សេង​ ពិសិដ្ឋ​ អាយុ​១៧​ឆ្នាំ​ រង​របួស​ចំ​កញ្ចឹងក​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ កម្លាំង​ជំនាញ​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

ប្រភព ព័ត៌មាន