ករណីឆេះរោងស្តុកអេតចាយមួយកន្លែង នៅក្រុងបាត់ដំបង បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ

ខេត្ត​បាត់ដំបង​៖ ថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី ២១ ខែមករា គ.ស ២០២១​ វេលាម៉ោង ១២:០០​ នាទី​ រំលងអធ្រាត្រ ស្ថិតនៅក្នុងចំណុចក្រុមទី០៦ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើងបណ្តាលឲ្យឆេះរោងស្តុកអេតចាយ ០១​ ខ្នង (ឆេះទាំងស្រុង)​ ទំហំ ៤មx២០ម របស់ម្ចាស់ឈ្មោះ អៃ ចក់ ភេទ​ប្រុស អាយុ៦៣​ ឆ្នាំ មុខរបរលក់ ទិញអេតចាយ និងប្រពន្ធឈ្មោះ វ៉ាន់ លាភ អាយុ ៥៩​ ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិ សង្កាត់កើត​ហេតុខាងលើ ។ សម្ភារខូចខាតរួមមាន៖

-​ ឆេះរោងស្តុកអេតចាយ ០១​ ខ្នង

-​ ឆេះម៉ូតូចំនួន ០២​ គ្រឿង

-​ ឆេះធុងបាស់ចំនួន ០២

-​ ឆេះក្បាលDVD ចំនួន ០៥

-​ ឆេះទូរស្សន៍ចំនួន ០២​ គ្រឿង

-​ ឆេះគ្រែឈើចំនួន ០២​ ឆេះសាឡុងចំនួន ០២

-​ ឆេះប្រាក់ខ្មែរចំនួន ៦០.០០០៛ និងសម្ភារមួយចំនួនទៀត ប៉ុន្តែមិនបណ្តាលឲ្យរងរបួសមនុស្ស​ទេ​ ។ សរុបគិតជាទឹកប្រាក់អស់ប្រហែល ៣.០០០ដុល្លា​ ។ មូលហេតុ បណ្តាលមក​ពី​ឆ្លងចរន្តអគ្គិសនី​ ។

ភ្លាមៗនោះបានចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន ០៤​ គ្រឿង​ រថយន្តរបស់ក្រុមហ៊ុនសូគីមិច​ ០១​ គ្រឿង និងរថយន្តរបស់ស្នងការខេត្តចំនួន​ ០៣​ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន​ ។​ កិច្ចប្រតិបត្តិការណ៍នេះបានបញ្ចប់នៅវេលាម៉ោង ០២:៣០​ នាទីយប់​ ៕