កំពុងតែលេងល្បែងស៊ីសងខុសច្បាប់ គ្រាន់តែឃើញកម្លាំងនគរបាលមកដល់ រត់ជែងជើងគ្នាបាត់ស្រមោលអស់

នៅថ្ងៃសុក្រ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី២២ ខែមករា ឆ្នាំ២០២១វេលាម៉ោង ១៣.៣០ នាទី ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ អោយចុះបង្ក្រាបល្បែងសុីសង(បៀ) នៅផ្ទះឈ្មោះ ជ ធូ ភេទស្រី នៅភូមិច័ន្ទនិមិត្ត បន្ទាប់ពីទទួលបានបញ្ជាភ្លាម លោកវរសេនីយត្រី ម៉ៅ ណារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរកាពប្រាំ បានដឹកនាំកំលាំងប៉ុស្តិ៍រកាពប្រាំ ចុះបង្រា្កបដល់កន្លែងចំណុចក្រោយផ្ទះ ឈ្មោះ ជ ធូ ស្ថិតក្នុងភូមិច័ន្ទនិមិត្ត ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
លទ្ធផលបង្រ្កាប ពេលចុះទៅដល់កន្លែងលេង អ្នកលេងល្បែងស៊ីសងខុសច្បាប់ បានរត់ជែងជើងគ្នាបាត់ស្រមោលអស់។ វត្ថុតាងដកហូតបាន៖ កំរាល បៀ០១ហ៊ូ និងស្បែកជើង ៕