ដំណឹងស្វែងរកក្មេងស្រី

ខេត្តកណ្ដាល÷ ករណីក្មេងស្រីរត់ចេញពីផ្ទះ ឈ្មោះ អាន នីហ្សា ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស។
– មានស្រុកកំណើត: ភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។
– បច្ចុប្បន្ន រស់នៅភូមិដើមជ្រៃ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។
ដំណើររឿង÷ កាលពីថ្ងៃទី ១៨.០១.២០២១ វេលាម៉ោង ៧:៣០ នាទីព្រឹក ក្មេងស្រីឈ្មោះ អាន នីហ្សា ត្រូវបានម្តាយឈ្មោះ ហៀង សុខឡាង ស្ដីបន្ទោស និងអប់រំណែនាំ ពីរឿងដើរលេង និងរឿងបាត់លុយ។
លុះដល់វេលាម៉ោង៩:៣០នាទីព្រឹក ម្តាយក្មេងស្រីត្រឡប់មកពីធ្វើការវិញ ក៏ស្រាប់មិនឃើញក្មេងស្រីខាងលើនៅផ្ទះ ហើយក៏ដើរសួរបងប្អូន និងមិត្តភក្តិដែលរៀនជាមួយ ក៏មិនបានដំណឹង។
រហូតមកដល់ថ្ងៃទី ២២.០១.២០២១ ទើបម្តាយក្មេងស្រី មករាយការណ៍អោយសមត្ថកិច្ចប៉ុស្តិ៍ជួយផ្សព្វផ្សាយរក។ ដូច្នេះបើសិនជាបងប្អូនបានប្រទះឃើញ ក្មេងស្រីខាងលើសូមទាក់ទងមកលេខទូរស័ព្ទម្តាយក្មេងស្រីតាមរយៈលេខ 017 353 648 / 070 97 85 64 សូមអរគុណ!៕