ពេលយប់ ញុំាផ្លែឈើទាំងនេះធានាថា ​បានទាំងឆ្អែតស្រកទាំងក្បាលពោះហើយរសជាតិមិនអន់ទៀត

ចែករំលែកចំណេះដឹងផ្នែកសុខភាព៖ ផ្លែឈើគឺ ត្រូវបានគ្រប់គ្នាដឹងរួចមកហើយថាវាជាប្រភពវីតាមីនគ្រប់មុខដ៏សម្បូរបែប ដែលជួយដល់សរីរាង្គកាយរបស់មនុស្ស ធ្វើឱ្យមានសុខភាពល្អ ទទួលបានស្បែកភ្លឺថ្លា និងស្រស់ស្អាត។ បន្ថែមពីនេះ​ វាក៏អាចជួយឱ្យលោកអ្នកជំនួសនូវអាហារមួយចំនួនដែលធ្វើឱ្យធាត់ឡើងគីឡូ ប្រែមកជាមានរូបរាងស្លីមស្អាតផងដែរ។ ថ្ងៃនេះ Health Cambodia នឹងលើកយកផ្លែឈើ ៥ ប្រភេទដែលលោកអ្នកអាចទទួលទានជំនួសអាហារពេលល្ងាច​ដែល បានទាំងធ្វើឱ្យឆ្អែត ឆ្ងាញ់ ហើយនោះ​​ ថែមទាំងធ្វើឱ្យសម្រស់ស្រស់ស្អាតជាមួយក្បាលពោះរាបស្មើថែមទៀតផង។ នេះបើយោងតាមគេហៈ ទំព័រ Everyday Healthបានប្រាប់ថា ការទទួលទាន​ផ្លែឈើ ៥ ប្រភេទនេះនាពេលល្ងាច នឹងជួយអ្នកឱ្យឆ្អែតបានយូរហើយថែមទាំងទទួលបានរាងស្អាតថែមទៀតផង៖
ផ្លែក្រូច ៖​  ប្រសិនបើលោកអ្នកកំពុងតែព្យាយាមសម្រកគីឡូ ដូច្នេះការញ៉ាំផ្លែក្រូចនាពេលល្ងាចជំនួសអាហារមួយចំនួនគឺ ជារឿងល្អបំផុត។ បន្ថែមពីនេះ សារធាតុនៅក្នុងផ្លែក្រូចមានជាតិកាល់ឡូរីទាបមិនធ្វើឱ្យលោកអ្នកឡើងគីឡូឡើយ ផ្ទុយពីនេះ​ ផ្លែក្រូចសម្បូរដោយវីតាមីន Cដែលផ្ដល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើន ដូចជាការបង្កើនប្រព័ន្ធភាពស៊ាំ ជួយឱ្យរាងងកាយរបស់អ្នកបង្កើតខូឡាជែន និង ជំនួយក្នុងការស្រូបយកជាតិដែក ធ្វើឱ្យស្បែកស្រស់ស្អាតម៉ដ្ឋ ភ្លឺរលោង ហើយថែមទាំងជួយសម្រួលដល់ការបន្ទរបង់ មិនធ្វើឱ្យលោកអ្នកទល់លាមផហដែរ។
 ផ្លែចេក៖ ចេក គឺជាផ្លែឈើដែលគួរឱ្យចាប់អារម្មណ៍ជាងគេបង្អស់នៅលើពិភពលោក។ ពិសេសជាងនេះ វាជាផ្លែឈើដែលមានកាល់ឡូរីតិចមិនបណ្ដាលឱ្យអ្នកឡើងគីឡូផងដែរ អញ្ចឹងអ្នកអាចញ៉ាំវាជំនួយបាយ ឬ អាហារពេលល្ងាចបាន។ បន្ថែមពីនេះ វាសម្បូរដោយវីតាមីន ជាតិកាកសរសៃ និងបន្ថយការរំលាយអាហារដែលជួយឱ្យអ្នកឆ្អែតបានយូរ និង ជួយដោះស្រាយបញ្ហាទល់លាមកបានល្អផងដែរ។

ផ្លែម្នាស់៖ ម្នាស់ ត្រូវបានគេចាត់ទុកថាជាផ្លែឈើដែលសម្បូរជាតិទឹក និងសម្បូរដោយវីតាមីន នេះបើយោងតាមការសិក្សាបានបង្ហាញថា ជាតិទឹកជាច្រើនដែលមាននៅក្នុងផ្លែម្នាស់គឺ អាចជួយសម្រកទម្ងន់បានយ៉ាងល្អអស្ចារ្យ។ ហើយអ្នកអាចជ្រើសរើសផ្លែឈើប្រភេទនេះ ញ៉ាំជាមួយផ្លែឈើផ្សេងទៀតបាន សម្រាប់អាហារពេលល្ងាចរបស់អ្នក ដែលវានឹងជួយសម្រួលដល់ការបន្ទរបង់របស់លោកអ្នកបានល្អផងដែរ។

ផ្លែល្ហុង៖ ល្ហុង ជាផ្លែឈើដែលសម្បូរដោយជាតិកាកសរសៃខ្ពស់ ក្នុងការជួយសម្រួលដល់ការបន្ទរបង់។ ដូច្នេះ ការញ៉ាំផ្លែល្ហុងនៅពេលល្ងាចគឺ ល្អបំផុតសម្រាប់លោកអ្នកដែលចង់បានរាងស្លីម បន្ថែមពីនេះ វាសម្បូរទៅដោយវីតាមីនច្រើនមុខដែលជួយឱ្យសម្រស់ស្បែករបស់អ្នកកាន់ស្រស់ស្អាត ភ្លឺរលោងផងដែរ។

ផ្លែស្រកានាគ៖ ស្រកានាគ វាជាផ្លែឈើដែលសម្បូរដោយវីតាមីន Cក្នុងការជួយផ្ដល់ភ្លឺស្រស់ថ្លា និង ផ្ដល់សំណើមដល់ស្បែក។ លើសពីនេះ វាមានកាល់ឡូរីតិចដែលមិនបណ្ដាលឱ្យលោកអ្នកឡើងគីឡូឡើយ ហើយថែមទាំងជាប្រភព កាកសរសៃដ៏អស្ចារ្យក្នុងការជួយសម្រួលការទល់លាមកផងដែរ។
ដូច្នេះ​ ប្រសិនបើលោកអ្នក កំពុងតែស្វែងរកប្រភេទផ្លែឈើដែលគួរតែទទួលទាននាពេលល្ងាច ក្នុងការសម្រកគីឡូ និង ​ទទួលបានស្បែកស្រស់ស្អាតផងនោះ ផ្លែឈើខាងលើនេះ គឺជាជម្រើសល្អបំផុតសម្រាប់លោកអ្នក។

By: Reatrey