មហាចម្លែក! បុរសជាព្រូរថយន្ដ​ លោតចុះពីរថយន្តបណ្តាលឲ្យស្លាប់ភ្លាម​ៗ ចំណុចលោក​យាយម៉ៅ​ពេជ្រ​និល​

កំពង់ស្ពឺ​៖​ វេលាម៉ោង​ ០៩.៥៥នាទី​ ថៃ្ងទី​២២​ ​ខែមករា​ ឆ្នាំ​២០២១​ នៅកំណាត់ផ្លូវជាតិលេខ​ ៤​ ចន្លោះគីឡូ​ម៉ែ​ត្រលេខ105-106 ត្រង់ចំណុចភូមិទី6 ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច មានរថយន្ត01គ្រឿង ម៉ាកHINO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E-2193 សណ្តោងស៉ឺមីរ៉ឺម៉កស្លាកលេខភ្នំពេញ4A-6279 បើកបរ​ដោយ​ ឈ្មោះ គូ​ ដារា ភេទប្រុស អាយុ26ឆ្នាំ នៅភូមិប្រ​សា​ទ ឃុំមហាសាំង ស្រុកភ្នំស្រួច និងអ្នកជិះជាមួយឈ្មោះ សំ ឡុង ភេទប្រុស អាយុ36ឆ្នាំ នៅ​ភូមិក្រាំ​ងដូង ឃុំមហាសាំង ស្រុកភ្នំស្រួច ធ្វេីដំណេី​រ​ពីទិស​ដៅពីកើតទៅលិច​ លុះដល់ចំណុច​ខាងលើរថយន្តជាន់ហ្រ្វាំងមិនស៉ី ស្រាប់តែឈ្មោះ សំ ឡុង ព្រូរថ​យន្ដ​ ភ័យ​ស្លន់ស្លោ​បើក​ទ្វាររថយន្តលោតចុះបណ្តា​ល​ឲ្យស្លាប់នៅ​កន្លែងកើតហេតុ។

គ្រោះថ្នាក់​ខាងលេី​បណ្ដាលមកពីបច្ចេកទេសរថយ​ន្ដ​ មិនមានការត្រួតពិនិត្យអោយបានត្រឹមត្រូវ​ តែសំ​ណាងល្អមិនបង្កគ្រោះមហន្ដរាយដល់ជីវិតអ្នកដទៃ​ផ្សេង​ទៀត​៕