មុខសញ្ញាចាស់ ស៊ីដាច់ម៉ូតូអស់ ០៣គ្រឿង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ក្រុងតាខ្មៅ÷ ករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ)ជនរងគ្រោះទី១ ឈ្មោះ អះ អារីមុស្លឹម ភេទប្រុស ជនជាតិខ្មែរឥស្លាម អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ មុខរបរកម្មកររោងចក្រ។ កើតហេតុថ្ងៃទី២៥.១០.២០២០ វេលាម៉ោង០៦និង៣០នាទី ព្រឹក ចំណុចតាមផ្លូវភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះទី២ ឈ្មោះ រុន ចាន់រិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្ឬកឬស្សីសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបើកបរ។ កើតហេតុថ្ងៃទី១៨.១១.២០២០ វេលាម៉ោង២០និង៣០នាទី ចំណុចតាមផ្លូវភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះទី៣ ឈ្មោះជាង ចន្ទវិរៈ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរលក់ដូរ ។ កើតហេតុថ្ងៃទី២៨/១២/២០២០ វេលាម៉ោង២១និង៣០នាទី ចំណុចតាមផ្លូវភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ លុយ មករា ហៅម៉ាប់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល,មានសារធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន)។ សម្ភារៈដែលបាត់បង់÷

១-ម៉ូតូមួយគ្រឿងម៉ាក c125 ពណ៌ខ្មៅ សេរី២០១៥ស្លាកលេខភ្នំពេញ1CL-9154 (របស់ជនរងគ្រោះទី១) ។

២-ម៉ូតូមួយគ្រឿងម៉ាក Honda Beat ពណ៌ផ្កាឈូកស្លាកលេខភ្នំពេញ 1II-3042 (របស់ជនរងគ្រោះទី២) ។

៣-ម៉ូតូមួយគ្រឿងម៉ាក BMW ពណ៌សខ្មៅ គ្មានស្លាកលេខ (របស់ជនរងគ្រោះទី៣) ។

សភាពនៃរឿងហេតុកាល÷ ពីវេលាកើតហេតុខាងលើជនសង្ស័យបានខ្ចីម៉ូតូរបស់ជនរងគ្រោះ ដោយប្រាប់ថាខ្ចីជិះទៅទិញអីញ៉ាំមួយភ្លែត ហើយបានក៏បានជិះយកទៅដាក់បញ្ចាំនៅផ្សារឃ្លាំងរំសេវ បានលុយ$300 លេងល្បែង និងទិញថ្នាំញៀនជក់អស់ទៅ ។ លុះមកដល់ថ្ងៃទី២២ខែមករាឆ្នាំ២០២១ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានតែម្តង ។

តាមចម្លើយរបស់ជនសង្ស័យបានប្រាប់ថា៖ ខ្លួនបានធ្វើសកម្មភាពខ្ចីម៉ូតូរបស់គេយកទៅបញ្ចាំ ចំនួន៣ដងដូចបានរៀបរាប់ខាងលើ ប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ៕