យុវជន 20នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

កំពង់ចាម៖ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី នៅភូមិបិតធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងការអនុញ្ញាតពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយជំនាញអធិការរដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម្លូ ដឹកនាំដោយ លោកឧត្តមសេនីយ៍ ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនប្រឆាំងការងារគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន ០១ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន២០នាក់។

ទី១.ឈ្មោះ រិន ភារម្យ ភេទប្រុស អាយុ២៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិ៣៥ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (មានថ្នាំញៀនចំនួន០២កញ្ចប់)

២.ឈ្មោះ រ៉ា ឡូត ភេទប្រុស អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (មានថ្នាំញៀនចំនួន០២កញ្ចប់)។

៣.ឈ្មោះ ស៊ុល ផានី ភេទប្រុស អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិគោល ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (មានថ្នាំញៀនចំនួន០១កញ្ចប់)។

៤.ឈ្មោះ ឈិន ឈឿន ភេទប្រុស អាយុ២៤ឆ្ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិសំរោងឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។

៥.ឈ្មោះ ឡេង រុណ ភេទប្រុស អាយុ២៥ឆ្នាំ សញ្ជាតិ មុខរបរកម្មករ នៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។

៦.ឈ្មោះ ជឿន ភ្លឺ ភេទប្រុស អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

៧.ឈ្មោះ វណ្ណនី វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិប្រទង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (មានថ្នាំញៀនចំនួន០១កញ្ចប់)។

៨.ឈ្មោះ វិញ ដាវិ ភេទប្រុស អាយុ២៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

៩.ឈ្មោះ អ៊ិន ធី ភេទប្រុស អាយុ១៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិសំរោង ឃុំអូរម្លូ ខេត្ដកំពង់ចាម។

១០.ឈ្មោះ ឆ្នុក ណុច ភេទប្រុស អាយុ១៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

១១.ឈ្មោះ ឆាយ សុភក្ដ្រ័ ភេទប្រុស អាយុ២៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

១២.ឈ្មោះ ហាន ក្រាញ់ ភេទប្រុស អាយុ២៥ឆ្មាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

១៣.ឈ្មោះ ថា ចាន់ណា ភេទប្រុស អាយុ៣៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។

១៤.ឈ្មោះ ម៉ុង ភារ៉ុន ភេទប្រុស អាយុ២៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។

១៥.ឈ្មោះ ម៉ុង ភារ៉ុន ភេទប្រុស អាយុ២៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។

១៦.ឈ្មោះ ហ៊ាន ដា ភេទប្រុស អាយុ២៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។

១៧.ឈ្មោះ ធី ចាន់ដា ភេទប្រុស អាយុ១៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មកររោងចក្រនៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។

១៨.ឈ្មោះ ឃិន ចាន់ណាភេទប្រុស អាយុ២៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មកររោងចក្រនៅភូមិមាឃថ្មី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។

១៩.ឈ្មោះ សា រ៉នរតនៈ ភេទប្រុស អាយុ ២៧ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករនៅភូមិ មាឃ៣ ឃុំព្រែកក់ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។

២០.ឈ្មោះ នី ចំរ៉ុង ភេទប្រុស អាយុ ២៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករនៅភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។

ប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ សង្ស័យជាថ្នាំញៀនចំនួន១៣កញ្ចប់ ទូរស័ព្ទ ដៃចំនួន១៥គ្រឿង អាវុធកែច្នៃបាញ់ហ្គាសចំនួន០៣ដើម ឧបករណ៍សេព និងសម្ភារៈវិចខ្ចប់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងកម្លាំងជំនាញយបាននាំមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងតាមនិតិវិធីច្បាប់ ៕