រឿង០២គ្រួសារ! សមត្ថកិច្ចចុះជួយអន្តរាគមន៍ករណីឈ្លោះប្រកែកគ្នាររឿងថូផ្កានៅព្រំដី

រាជធានីភ្នំពេញ÷ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក​ បានចុះជួយអន្តរាគមន៍ករណីឈ្លោះប្រកែកគ្នារវាងអ្នកជិតខាង​ បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​។

បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋតាមរយ:លេខទូរសព្ទទាន់ហេតុការណ៍​ លោកវរសេនីយ៍ឯក​ សុឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌបឹងកេងកង​ បានបញ្ជាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក​ចុះទៅដល់គោលដៅកើតហេតុភ្លាមៗ នៅចំណុផ្ទះលេខ១០និង១៦ ផ្លូវ១៩៧ Z ក្រុម២១ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងក​ង​ ។ ហេតុការណ៍នេះកើតឡេីងបណ្តាលមកពីទំនាស់ព្រំដីជាប់គ្នា​ ភាគីម្ខាងដែលមានថូផ្កានៅព្រំដីហើយបានចាក់ទឹកលើថូផ្កានោះមានហៀរទឹកចូលមកមុខផ្ទះភាគីម្ខាងទៀត ភាគីនេះក៏មានប្រតិកម្ម​តបវិញ ។ ហេតុការណ៍ខាងលើនេះគឺជាការទំនាស់ដោយពាក្យសំដីទៅវិញទៅមក​ មិនមានការប្រើអំពើហិង្សានោះទេ ជាមួយគ្នានោះដែរ​ សមត្ថកិច្ចបានធ្វើការសម្របសម្រួលដោយភាគីម្ខាងយល់ព្រមរំកិលថូផ្កាមិនឲ្យជាន់លើព្រំនឹងឲ្យបោសជូតទឹកឲ្យស្អាតវិញ​ ។

បច្ចុប្បន្នភាគីទាំងពីរបានទទួលយល់ព្រមតាមសមត្ថកិច្ច​ ហេីយភាគីទាំងពីរបានរំសាយចូលផ្ទះរៀងៗខ្លួន​ ៕