លោក​ ​Bide​n ​ឲ្យ​អាមេរិក​ចូល​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ា​រី​ស​​វិញ ជាអ្វីដែលត្រាំបានបញ្ជាឲ្យដកចេញ

លោក​ ​Bide​n ​ប្រធានាធិបតី​សហរដ្ឋ​អាម​រិ​ក​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​ដោយ​ប្រកាស​ថា​ ​អាមេរិក​នឹង​ចូលរួម​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ា​រី​ស​ឡើងវិញ​ ជាកិច្ចព្រមព្រៀងដែលត្រាំដកអាមេរិកចេញ ពេលកាន់តំណែង។

កាលពី​ល្ងាច​ថ្ងៃ​ទី​ ​២​០​ ​ខែ​មករា​ ​លោក​ ​Bide​n ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​ដោយ​ប្រកាស​ថា​ ​អាមេរិក​នឹង​ចូលរួម​កិច្ចព្រមព្រៀង​ក្រុង​ប៉ា​រី​ស​ឡើងវិញ​។​ ​លោក​ ​Bide​n ​បាន​ថ្លែង​មុន​ពេល​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​ថា​ ​អាមេរិក​នឹង​ចាត់វិធានការ​ដែល​បច្ចុប្បន្ន​នៅ​មិនទាន់​អនុវត្ត​ ​ដើម្បី​ឆ្លើយតបនឹង​ការ​ប្រែប្រួល​នៃ​អាកាសធាតុ​។​

សូម​បញ្ជាក់​ថា​ ​លោក​ ​ត្រាំ​ ​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​ប្រកាស​ថា​ អាមេរិក​នឹង​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ា​រី​ស​កាលពី​ខែ​មី​ថុ​នា​ ​ឆ្នាំ​២​០​១​៧​។​ ​នៅ​ថ្ងៃ​ទី​៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​ប្រទេស​អាមេរិក​បាន​ដកចេញ​ពី​កិច្ចព្រមព្រៀង​នេះ​ជា​ផ្លូវការ​។​ ​ដែល​ទង្វើ​បែប​នេះ​បាន​រង​ការរិះគន់​ជាទូទៅ​ទាំង​ក្នុងស្រុក​និង​សហគមន៍​អន្តរជាតិ​៕