ស្រីៗត្រូវអាន! បើមិនចង់ឱ្យសក់ខូចធ្ងន់ធ្ងរទេ កុំធ្វើរឿងនេះឱ្យសោះ!

មនុស្សស្រីគ្រប់រូបតែងតែខ្វល់ខ្វាយទៅលើភាពសំខាន់នៃសោភ័ណ្ឌភាព និងសម្រស់នៃសក់ ដែលជាផ្នែកមួយសំខាន់ដែលជួយលើកកម្ពស់សម្រស់របស់ស្រ្តី។ យោងតាមការសិក្សាមួយបានឱ្យដឹងថា មនុស្សស្រីបានចំណាយលុយយ៉ាងច្រើនទៅលើការតុបតែង និងផលិតផលថែរក្សាសក់ ប៉ុន្តែពួកគេមិនដឹងទេថាទម្លាប់ប្រចាំថ្ងៃមួយចំនួនកំពុងតែបំផ្លាញសក់របស់ពួកគេ។
ខាងក្រោមនេះជាគុណវិបត្តិខ្លះៗនៅពេលដែលអ្នកគេងទាំងសក់នៅចង:
១. ធ្វើឱ្យសក់របស់អ្នកជ្រុះ
Why You Ought to Stop Sleeping With a Ponytailការគេងទាំងសក់នៅចងបានដាក់សម្ពាធដល់ឬសសក់របស់អ្នក យោងតាមអ្នកជំនាញខាងសក់បានបញ្ជាក់ថាវាបណ្តាលឱ្យសក់របស់អ្នកបែកចុង បាក់ និងផុយស្រួយ។
២. ធ្វើឱ្យសក់របស់អ្នកខូចទ្រង់ទ្រាយWhy You Ought to Stop Sleeping With a Ponytailជាក់ស្តែងណាស់ការចងសក់នៅពេលគេងវាបានធ្វើឱ្យសក់បាក់ មានស្នាមរលកត្រង់កន្លែងចង ដែលបណ្តាលឱ្យសក់ខូចទ្រង់ទ្រាយធ្ងន់ធ្ងរ និងមិនត្រង់ល្អព្រមទាំងធ្វើឱ្យសក់ស្ងួត និងខូច។ ប៉ុន្តែប្រសិនបើអ្នកឈប់គេងទាំងចងសក់របស់អ្នកនោះវានឹងមើលទៅស្អាតដូចដើមវិញ ។
៣. ធ្វើឱ្យក្បាលរបស់អ្នកឆក
Why You Ought to Stop Sleeping With a Ponytailករណីធ្ងន់ធ្ងរមែនទែននោះវាអាចបណ្តាលឱ្យអ្នកកើតជំងឺ Alopecia ដែលយើងហៅថាឆក ដែលធ្វើឱ្យផ្នែកខ្លះនៅលើក្បាលរបស់អ្នកមិនដុះសក់ឡើងវិញទេ បន្ទាប់ពីសក់ជ្រុះ។
*ពិសេសបន្ថែម៖ អ្វីដែលអ្នកអាចធ្វើដើម្បីឱ្យសក់មានសុខភាពល្អWhy You Ought to Stop Sleeping With a Ponytailកុំចងសក់របស់អ្នកនៅពេលគេងដោយទុកឱ្យសក់មានសេរី ឬក្រងសក់រលុងៗហើយវាថែមទាំងអាចកែលម្អរូបរាងរបស់សក់ទៀតផង។ ទៅគេងជាមួយនឹងសក់មិនសើម។ សក់ងាយនឹងរងគ្រោះបំផុតនៅពេលដែលគេងទាំងសក់នៅសើម ដូច្នេះវាងាយនឹងធ្វើឱ្យសក់របស់អ្នកខូត។
4. ជ្រើសរើសខ្នើយគេងឱ្យបានត្រឹមត្រូវ
Why You Ought to Stop Sleeping With a Ponytail ខ្នើយសូត្រនឹងផ្តល់ឱ្យសក់របស់អ្នករលោង ដូច្នេះវាមិនបង្កឱ្យមានភាពតានតឹង ឬខូចទ្រង់ទ្រាយឡើយ។ រក្សាសីតុណ្ហភាពកក់ក្តៅនៅក្នុងបន្ទប់គេង។ ខ្យល់ស្ងួតអាចធ្វើឱ្យសក់របស់អ្នកស្ងួតផងដែរដូច្នេះត្រូវប្រើម៉ាស៊ីនសំណើមដើម្បីការពារសក់របស់អ្នក៕
From: https://kroupet.knongsrok.com/
By: Reatrey