ឃាត់ខ្លួនបុរសម្នាក់ ករណីគំរាមសម្លាប់ក្មេងប្រុសម្នាក់ ព្រោះតែលុយ ១មុឺនរៀល

ស្រុកអង្គស្នួល÷ កើតហេតុថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង ១៥ នាទី នៅចំណុចភូមិពងទឹកឃុំដំណាក់អំពិលស្រុកអង្គស្នួលខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ ស សុខហេង ភេទប្រុសអាយុ០២ឆ្នាំ ០១ខែ ត្រូវជាកូនបង្កើតរបស់ឈ្មោះ ឃឿន ស្រីនោ ភេទស្រីអាយុ៣៨ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ នៅភូមិត្រពាំងនំឃុំលំហាចស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះ មុត សុវណ្ណ ហៅចិន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតនៅភូមិថ្នល់ទទឹងឃុំដំណាក់អំពិល ស្រុកអង្គស្នួលខេត្តកណ្តាល (ឃាត់ខ្លួន)។ ផល់ប៉ះពាល់ ជនរងគ្រោះមានការភ័យខ្លាចជាខ្លាំង។ វត្ថុតាងចាប់យករួមមាន៖

១/កូនកាំបិតមុខស្រួចដងជ័រចំនួន០១ នឹងកូនកាំបិតមុខស្រួចបត់ចំនួន០១ ។

២/ ដែកមុខស្រួចដងជ័រចំនួន០១ និងកូនកន្រ្តៃមុខស្រួចបត់ចំនួន០១ ។

៣/ ដែកកេះពណ៌ក្រហមចំនួន០១ និងដបដាក់សាំងចំណុះកន្លះលីត្រចំនួន០១។

សភាពរឿងហេតុ÷ នៅមុនពេលកើតហេតុជនសង្ស័យបានដើរចេញពីផ្ទះនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិលស្រុកអង្គស្នួល ហើយទៅរកអតីតប្រពន្ធដែលធ្វើការងារក្នុងរោងចក្រផលិតស្បែកជើងស្ថិតក្នុងភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ដើម្បីសុំលុយចំនួនមួយម៉ឺនរៀល(១០០០០រៀល)ទុកចាយ។ ពេលជនសង្ស័យដើរទៅដល់មុខរោងចក្រដែលអតីតប្រពន្ធធ្វើការក៏ស្រែកហៅឈ្មោះប្រពន្ធ ពេលនោះក៏ឃើញប្រពន្ធដើរចេញមក ហើយក៏ដើរចូលទៅក្នុងវិញទៅ ទើបជនសង្ស័យនៅឈរហើយស្រែកឡូឡានៅខាងមុខរោងចក្រនោះ បន្ទាប់មកខាងរោងចក្របានទូរស័ព្ទទៅប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍ដំណាក់អំពិល ពេលជនសង្ស័យឃើញសមត្ថកិច្ចទៅដល់ក៏រត់គេចហើយចាប់ខ្លួនកុមាររងគ្រោះនឹងយកកូនកាំបិតផ្ជុងនឹងក ហើយគំរាមថានឹងសម្លាប់បើមិនដោះលែងខ្លួនទេនោះ។ បន្ទាប់មកសមត្ថកិច្ចបានលួងលោមជនសង្ស័យ ពេលជនសង្ស័យភ្លេចខ្លួន សមត្ថកិច្ចក៏បានចូលទៅចាប់ខ្លួនជនសង្ស័យនឹងជួយសង្រ្គោះក្មេង ហើយដក់ហូតយកវត្ថុតាងបានមួយចំនួន។ ចំពោះមុខសញ្ញាខាងលើបានធ្លាប់ប្រើប្រាស់សាធាតុញៀន។ ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់កាតាមនីតិវិធី៕