នៅក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០២០កន្លងទៅនេះ កម្ពុជានាំចេញទៅកាន់ទៅផ្សារជប៉ុនសម្រេចបានទំហំជាង១,៤ពាន់លានដុល្លារ

ភ្នំពេញ ៖ នៅក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០២០កន្លងទៅនេះ កម្ពុជាបានធ្វើការនាំចេញទំនិញទៅកាន់ទីផ្សាររបស់ប្រទេសជប៉ុនបានជាង១,៤ពាន់លានដុល្លារ មានការធ្លាក់ចុះ១៤ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩កន្លងទៅ។

តាមរយៈរបាយការណ៍ពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ដែលបានចេញផ្សាយកាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ម្សិលមិញនេះបានឱ្យដឹងថាប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ១៤៨៦លានដុល្លារទៅកាន់ប្រទេសជប៉ុនក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ២០២០ ពោលគឺធ្លាក់ចុះ ១៤ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងរយៈពេលដូចគ្នានេះដែរប្រទេសកម្ពុជាបាននាំចូលទំនិញពីជប៉ុនចំនួន៤៣២លានដុល្លារដែលជាការថយចុះពីមួយឆ្នាំទៅមួយឆ្នាំចំនួន៧ភាគរយ ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានតម្លៃ ១ ៩១៨ លានដុល្លារពោលគឺធ្លាក់ចុះ ៨,៧ ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមានទំហំ ២ ២៩២លានដុល្លារ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាបានចុះបញ្ជីប្រទេសដៃគូពាណិជ្ជកម្មសម្រាប់ធ្វើការពិភាក្សាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលអាចធ្វើទៅបានក្នុងគោលបំណងពង្រីកទីផ្សារដែលមានសក្តានុពលកាន់តែទូលំទូលាយសម្រាប់ផលិតផលរបស់ប្រទេស។
ប្រទេសជប៉ុនតំណាងឱ្យទីផ្សារធំបំផុតទី២ សម្រាប់ការនាំចេញរបស់កម្ពុជាបន្ទាប់ពីសហរដ្ឋអាមេរិក និងជាបរិមាណនាំចូលខ្ពស់បំផុតទី៤ នៅកម្ពុជាក្នុងឆ្នាំ ២០១៩ ។ តួលេខពីក្រសួងពាណិជ្ជកម្មបានបង្ហាញថាផលិតផលសក្តានុពលសម្រាប់ការនាំចេញពីកម្ពុជាទៅជប៉ុនគឺសម្លៀកបំពាក់ស្បែកជើងកង់និងអេឡិចត្រូនិច៕
From: https://www.propertyarea.asia
By: REatrey