បើកម៉ូតូល្បឿនលឿនផ្លូវកោងជ្រុលទៅបុករថយន្តស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

បន្ទាយមានជ័យ៖ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់រវាងម៉ូតូបុកជាមួយរថយន្ត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២២ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវកោង លើកំណាត់ផ្លូវក្រាលកៅស៊ូ ពីឃុំបត់ត្រង់ទៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

អ្នកបើកបរម៉ូតូឈ្មោះ រឿង រ៉ាវុធ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិត្រសេកជុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ(ស្លាប់នៅនឹងកន្លែង) អ្នករួមដំណើរឈ្មោះ គល់ ផានី​ ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិរង្វាន់លិច ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ៕