ផ្ទះប្រជាពលរដ្ឋពីរខ្នង នៅក្រុងសិរីសោភ័ណ ត្រូវអគ្គីភ័យលេបត្របាក់អស់

ករណីអគ្គីភ័យថ្ងៃទី២៣.០១.២០២១​ វេលាម៉ោង០៨:៥០នាទី​ មានករណីអគ្គីភ័យឆាបឆេះផ្ទះ​ ប្រជាពលរដ្ឋមួយកន្លែង​ អស់ចំនួន ០២ខ្នង នៅចំណុចផ្លូវរថភ្លេីង​ ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

១. ផ្ទះទំហំ​ ៧ម​ x​ ១២ម​ ផ្ទះឈើ ដំបូលប្រក់ស័ង្កសី​ ខូចខាតទាំងស្រុង។ ម្ចាស់ផ្ទះមាន​ឈ្មោះ​ សូវ​ ង៉ូវទ្រី ភេទប្រុស​ អាយុ​ ៦៥ឆ្នាំ​។

​២.​ ផ្ទះទំហំ​ ៦មx២០ម​ សង់ពីថ្មផ្នែកខាងមុខ​ ឈេីផ្នែកខាងក្រោយ​ ដំបូលប្រក់ស័ង្កសី​ ខូចខាតទាំងស្រុង(ផ្ទះគ្មានមនុស្សរស់នៅ)​ ម្ចាស់ផ្ទះមានឈ្មោះ ម៉ាន់​ គឹមលាង​ ភេទស្រី​ អាយុ​ ៤៨ឆ្នាំ​ បច្ចុប្បន្នរស់នៅភូមិ៣​ សង្កាត់ព្រះពន្លា។

​ មូលហេតុតាមការសន្និដ្ឋាន​ បណ្តាលមកពីជនអាណាថាចូលទៅរស់នៅហេីយប្រេីប្រាស់ភ្លេីងមិនមានការប្រុងប្រយ័ត្ន​ ព្រោះក្នុងផ្ទះគ្មានចរន្តអគ្គីសនីឡេីយ។

​ ការខូចខាតសម្ភារៈ ពុំមានទ្រព្យសម្បត្តិខូចខាតអ្វីឡេីយ​ កម្លាំងនគរបាលនិង ម្ចាស់ផ្ទះប្រមូលចេញទាន់ពេល។

​ក្នុងប្រតិបត្តិការ​នេះ​ប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យ​របស់ខេត្ត​ ០២​ គ្រឿង​ និងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរងផែនគ្រប់គ្រងអាវុធគ្រឿងផ្ទុះ-អគ្គីភ័យ និង វេនប្រចាំបញ្ជាដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្សដើម្បីសហការ និងប្រើប្រាស់ទឹកអស់​ ០៥រថយន្ត ​៕