មានបុរសម្នាក់ទៀតហើយ លួចរត់ពីមណ្ឌលចត្តាឡីស័ក

លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី បានជូនដំណឹងថា បុរសឈ្មោះ ខា រិន អាយុ ២៣ឆ្នាំ លេខទូរស័ព្ទ ០៦៧ ២៥០ ៩៦៤ នៅភូមិអូរសឿ ឃុំសឿ ស្រុកមង្គលបូរី បន្ទាយមានជ័យ បានលួចរត់ពីមណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបូរី ពីក្បាលព្រលប់នាថ្ងៃទី ២២ មករា ឆ្នាំ២០២១ ដែលបុរសនេះទើបវិលត្រលប់ពីប្រទេសថៃ ។

លោក អភិបាលស្រុក អំពាវនាវសូមអ្នកពាក់ព័ន្ឋ មេត្តាជួយស្រាវជ្រាវស្វែងរកអោយត្រលប់មកវិញ ៕