សមត្ថកិច្ចឃាត់ខ្លួនយក្ស ពាក់ព័ន្ធករណីលួចម៉ូតូ

បន្ទាយមានជ័យ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្រោយពីទទួលបានព័ត៌មានពីម្ដាយជនរងគ្រោះតាមរយៈទូរស័ព្ទថា មានចោរចំនួនពីរនាក់ ជិះម៉ូតូហុងដាវេវពណ៌ស ក្នុងនោះមានម្នាក់មានស្នាមសាក់ពេញមុខ និងសាក់ចិញ្ចើម ជាអ្នកធ្វើសកម្មភាពលួចយកម៉ូតូរបស់កូនគាត់។

ក្រោយពីទទួលព័ត៌មាននឹងភិនភាគ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ នួន ហួរ (ហៅអាយក្ស ) ភេទប្រុស អាយុ២០ឆ្នាំ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាំយមានជ័យ និងបានសួរនាំរកម៉ូតូ ជនសង្ស័យបានបង្ហាញទីតាំងដែលពួកគេលាក់ទុក គឺនៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ១ កម្លាំងបានធ្វើការដកហូតយកម៉ូតូនិងបានប្រគ់ជូនម្ចាស់ដើមវិញ ចំណែកជនសង្ស័យត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធីី។