អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​រោងចក្រ​យីហោ​ SY​ នៅ​សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​

​ភ្ភ្នំពេញ÷ ត្រូវ​នឹង​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ក្នុង​បរិវេណ​រោងចក្រ​ យីហោ​ SY(​ផលិត​សង្ស័យ​)​ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍​ សង្កាត់​គោក​រកា​ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ បណ្ដាល​មក​ពី​កត្តា​ មនុស្ស​បោះ​កន្ទុយបារី​ចោល​ ។​

​សម្ភារៈ​ខូចខាត​ ៖​ កាក​សំណល់​ធុង​ថ្នាំលាប​ពណ៌​ស​ង្សី​ កម្ទេច​ស្នោ​អេ​ត​ចាយ​ និង​កុង​ផ្លា​កកេរ​ ។​

​សេចក្តី​រា​ការណ៍​បាន​ឲ្យ​ដឹង​ថា​ តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ ផា​ន​ ផែន​ ភេទ​ប្រុស​ ជា​សន្តិសុខ​យាម​នៅ​ខាងក្នុង​អគារ​រោងចក្រ​ បាន​បើកទ្វារ​ចេញ​មក​ខាងក្រៅ​ បម្រុង​ចូល​បន្ទប់ទឹក​ ក៏​ឃើញ​មាន​អណ្ដាតភ្លើង​កំពុង​តែ​ឆាបឆេះ​ គំនរ​កាក​សំណល់​ដែល​ខូចៗ​ ។​ ភ្លាម​នោះ​គាត់​ក៏​បាន​ទាក់ទង​មក​ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​គោក​រកា​ ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍​ ។​

​ក្នុង​ហេតុការណ៍​នេះ​ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ​របស់​ការិយាល័យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ​ ចំនួន​ ៦​គ្រឿង​ ទើប​អាច​ពន្លត់ភ្លើង​បាន​ទាំងស្រុង​ នៅ​វេលា​ម៉ោង​៧​ថ្ងៃ​ដដែល​ ៕

ប្រភព ព័ត៌មាន