អាងស្គាល់គ្នាសុំខ្ចីម៉ូតូមួយភ្លេតហេីយជិះយកទៅបាត់រហូតទីបំផុតត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច

ខេត្តបាត់ដំបង÷ ពីថ្ងៃទី ២២​ ខែ​ មករា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៣និង៣​០​នាទី​ នៅ​ចំណុច​ភូមិ​អូរមុនី១​ ឃុំ​អន្លង់វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ អនុវត្តតាមមតិណែនាំរបស់លោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងដោយបានការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី​ ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជ​អា​ជ្ញា​នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​លោក​វរសេ នីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌបានចាត់តាំងលោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​សហការ​ជាមួយ​កម្លាំង​ នគរបាលអធិការ​ដ្ឋាន​នគរ​បាល​ស្រុក​សង្កែ​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ រំលោភ​លេី​ទំនុកចិត្ត​ (​ ខ្ចី​ម៉ូតូ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ឈ្មោះ​ សយ​ កុស​ល់​ ភេទប្រុស​ អាយុ​ ២៦​ ឆ្នាំ​ ទី​កន្លែង​កំណើត​ ភូមិ​សិង្ហ​ ឃុំ​សិង្ហ​ ស្រុក​សំរោង​ ខេត្ត​តាកែវ រីឯទីលំ​នៅ​​ បច្ចុប្បន្នមិន​ពិត​ប្រាកដ​ ។

សូមជម្រាបជូនថា កាលពី​ថ្ងៃទី​ ០៩​ ខែ​ មករា​ ឆ្នាំ​ ២០២១​ វេលម៉ោង​ ១៤និង០០​នាទី​ ននៅចំណុច​មុខផ្សារទំនើបស្ថិតក្នុងភូមិ​ អញ្ចាញ​សង្កាត់​ អូរចារ​ ក្រុងបាត់ដំបង ជនសង្ស័យ​ខាងលេី​បាន​ធ្វេី​សកម្មភាព​ខ្ចី​ម៉ូតូ​ របស់​ជនរងគ្រោះ​ ឈ្មោះ​ ជ័យ​ មី​តួ​ ភេទ​​ប្រុស​ អាយុ​ ២១​ ឆ្នាំ​ ទីកន្លែង​កំណើត​ ខេត្ត​ព្រះវិហារ​ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​អង់​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ ក្រោយពេលម្ចាស់ម៉ូតូឱ្យខ្ចីហើយ ជនសង័្សយ​បានជិះយកទៅបាត់រហូត ដោយមិនយកមក​ប្រគ​ល់ឱ្យម្ចាស់វិញឡើយ។

ដោយមិនមានសង្ឃឹមថា ជនសង័្សយយកម៉ូតូមកប្រគល់ឱ្យខ្លួនវិញ ជនរងគ្រោះបានដាក់​ពាក្យបណ្តឹង ចូលមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយៈការស្រាវជ្រាវស៊េីបអង្កេតរបស់សម​ត្ថកិច្ចទេីបឈានដល់ការឃាត់ខ្លួនជនសង័្សយខា​ង​លេីនិងដកហូតបានម៉ូតូ​ ០១​ គ្រឿង​ម៉ាក​ ហុងដា​ ឌ្រីម​ សេ​ ១២៥​ ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​ ២០១៩​ លេខតួ​-​ម៉ាស៊ីន​ 5448212 ពាក់ស្លាកលេខ​ ព្រះវិហារ​ 1D 6062 ជារបស់ជនរងគ្រោះ។

​ បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​បាន​កសាងសំ​ណុំរឿង​ដេីម្បី​បញ្ជូន​ជនសង័្សយទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាមនីតិវិធីច្បាប់​ ៕