អាជ្ញាធរខេត្តកោះកុង ចុះពិនិត្យមណ្ឌលចត្តាឡីស័ក នៅសាលាខេត្តចាស់ និងជូនដំណើរពលករ ទៅស្រុកកំណើតវិញ

ថ្ងៃសុក្រទី២២ ខែមករា ឆ្នាំ២០២១ លោក ទូ សាវុធ អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្តកោះកុង បានអញ្ជើញពិនិត្យមណ្ឌលចត្តាឡីស័ក នៅសាលាខេត្តចាស់ និងជូនដំណើរបងប្អូនពលករ ទៅស្រុកកំណើតវិញ។

លោកអភិបាលរងខេត្ត បានលើកឡើងថា បងប្អូនដែលបានអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតនាពេល គឺបងប្អូន បានអនុវត្តតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល និងអ្នកគ្រប់គ្រងមណ្ឌល ក្រោយពីបងប្អូនទទួលលទ្ធផលអវិជ្ជមាន បងប្អូនអាចវិលទៅជួបក្រុមគ្រួសារវិញ ។

សូមឲ្យបងប្អូនរក្សាគម្លាតសុវត្ថិភាព លាងសម្អាតដៃជាមួយអាល់កុល និងជែលឲ្យបានជាប្រចាំ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវផងដែរ ចំពោះក្រុមការងារគ្រប់គ្រងមណ្ឌល ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការនានា ចំពោះអ្នកដែលត្រូវធ្វើចត្តាឡីស័ក នៅទីនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង