ទទួលទាន​ទៀបបាយ ឬ​ទៀបស្វិត ពេល​មាន​ផ្ទៃពោះ​អាច​ការពារ​ហានិភ័យ៥ចំណុច

ទៀប គឺជា​ផ្លែឈើ​ធម្មជាតិ​មួយ​ប្រភេទ​ដែលមាន​ភាព​ពេញនិយម​បំផុត​សម្រាប់​មនុស្ស​ជាច្រើន ព្រោះ​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ហើយ​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​សុខភាព​ថែមទៀត។ បើ​យោងតាម​អ្នកជំនាញ​បានបង្ហាញ​ថា ផ្លែទៀប ក៏​អាច​ផ្តល់​អត្ថប្រយោជន៍​អស្ចារ្យ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ផងដែរ ព្រោះ​វា​មាន​ផ្ទុក​វី​សា​ធាតុ ខនិជ ជាតិ​ស្ករ ជាតិ​សរសៃ អាស៊ីត​អា​មី​ណូ ខ្លាញ់ និង​សា​ធាតុសំខាន់ៗជាច្រើន​ទៀត ដែល​ជួយ​ថែរក្សា​ទារក និង​អ្នក​ម្តាយ​ឲ្យ​មាន​សុខ​ភាពល្អ។ការពារ​បញ្ហា​រលូត​កូនការសិក្សា​ជាច្រើន​បាន​រកឃើញថា សារធាតុ​ទង់ដែង​ដែលមាន​នៅក្នុង​ផ្លែទៀប មាន​សមត្ថភាព​អាចជួយ​ការពារ​បញ្ហា​រលូត​កូន​យ៉ាង​មាន​ប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះ សារធាតុ​សំខាន់​មួយ​នេះ អាចជួយ​ដល់​ការលូតលាស់​សាច់ដុំ ស្បែក ព្រមទាំង​សរសៃឈាម របស់​ទារក​ផងដែរ។ កាត់បន្ថយ​ការឡើង​ទម្ងន់ប្រភព​ជាតិ​ស្ករ​ធម្មជាតិ ដែលមាន​នៅក្នុង​ផ្លែទៀប អាចជួយ​កាត់បន្ថយ​ហានិភ័យ​ឡើង​ទម្ងន់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។ អ្នក​ត្រូវ​ចាំ​ថា ការឡើង​ទម្ងន់​ខ្លាំង​ក្នុងពេល​មាន​ផ្ទៃពោះ មិនមែនជា​រឿង​ល្អ​សម្រាប់​សុខភាព​ឡើយ ហើយ​ស្ត្រី​មាន​ផ្ទៃពោះ​ក៏​ងាយ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ផងដែរ។ ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​ខួរក្បាល និង​ភាពស៊ាំ​របស់​ទារកសារធាតុចិញ្ចឹមសំខាន់ៗពីរ​ប្រភេទ​ដូចជា វីតាមីន C និង​វីតាមីន B6 នៅក្នុង​ផ្លែទៀប អាចជួយ​ជំរុញ​ដល់​ការលូតលាស់​ខួរក្បាល ឆ្អឹង សាច់ដុំ ស្បែក និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​មាន​សុខភាព​ល្អ។ ការសិក្សា​បង្ហាញ​ផងដែរ​ថា ស្ត្រី​មាន​ផ្ទៃពោះ ដែល​ខ្វះ​វីតាមីន C ធ្ងន់ធ្ងរ អា​ចប​ណ្តោ​ល​ឲ្យ​ប៉ះពាល់​ដល់​ខួរក្បាល​ធ្ងន់ធ្ងរ។ ការពារ​បញ្ហា​ទល់លាមកស្ត្រី​ភាគច្រើន​តែងតែ​ជួ​បញ្ហា​ទល់លាមក​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ដែល​ធ្វើ​ឲ្យ​ពួកគេ​ពិបាក​ក្នុងការ​បត់ជើងម្តង។ ទោះជា​យ៉ាងណា​ផ្លែ​ទៀ​តប អាចជួយ​ដោះស្រាយ​ទុក​លំបាក​មួយ​នេះ​បាន ព្រោះ​វា​សម្បូរ​ជាតិ​សរសៃ​ច្រើន​បំផុត។ កាត់បន្ថយ​ការ​ចាញ់​គភ៌នេះ​គឺជា​រឿង​មួយទៀត ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មួយ​ភាគ​ធំ​តែងតែ​ជួបប្រទះ ជាពិសេស​អំឡុងពេល ៣ខែ​ដំបូង។ ប៉ុន្តែ ផ្លែទៀប​អាចជួយ​កាត់បន្ថយ​បញ្ហា​ក្អួត ចង្អោរ ដោយសារតែ​ការ​ចាញ់​គភ៌​របស់​ស្ត្រី​មាន​ផ្ទៃពោះ​បាន ប្រសិនបើ​ពួកគេ​ទទួលទាន​ជាប្រចាំ៕

មានគភ៌​ញ៉ាំ​ផ្លែ​ទុរេន​បាន​ឬទេ?អ្នកជំនាញការ​បានចង្អុលបង្ហាញ​ថា ហ្វូ​លិ​ក អាស៊ីត ឬ ហ្វូ​លែ​ត (Folic acide or Folate = គឺ វីតាមីន​ក្នុង​ក្រុម​វិ​តា​មីន Bដែលរលាយ​ក្នុង​ទឹក) ចាំបាច់​ចំពោះ​រាងកាយ​មនុស្ស​គ្រប់​អំឡុង​វ័យ និង​បាន​ណែ​នាំឱ្យ​ទទួលទាន​ផ្លែឈើ​ខ្មែរ​យើង ទាំង​ទុរេន ចេកពងមាន់ ខ្នុរ គូលែន -ល- ព្រោះ​សម្ពូ​រណ៍​ទៅដោយ​ហ្វូ​លែ​ត​ច្រើន ដែល​ជួយ​ការពារ​ភាព​ពិការ​នៅលើ​ទារក បង្អាក់​សភាវៈ​អាល់​ហ្សៃ​មើ​រ៍ តែ​ត្រូវ​ញ៉ាំ​អាហារ​ឱ្យបាន​ច្រើនយ៉ាង និង​ស័ក្តិសម មាន​តុល្យការ។អ្នកស្រី​វេជ្ជបណ្ឌិត Rachhanee សាស្ត្រាចារ្យ​ប្រចាំ​ស្ថាប័ន​ភោជនាហារ និង​សុខភាព​ប្រចាំ​ប្រទេស​ថៃ បាន​រៀបរាប់ថា ហ្វូ​លែ​ត​ជា​សារធាតុ​អាហារ​ដែលមាន​ភាព​សំខាន់​ចំពោះ​មនុស្ស​គ្រប់​ក្រុម​អាយុ តាំង​ពីមុន​តាំង​គភ៌ អ្នក​ម្តាយ​ក៏ត្រូវ​ការ​ហ្វូ​លែ​ត​ច្រើន​ដែរ​ព្រោះ​ជា​អាហារ​ដែល​ជួយ​បញ្ឈប់​សភាវៈ​ពិការ​តាំងពី​កំណើត​របស់​ទារក​បាន ធ្វើឱ្យ​កោសិកា​ចាប់កំណើត​របស់​ទារក​ចម្រើន​ធំធាត់​បាន​យ៉ាង​ប្រក្រតី កាត់បន្ថយ​សភាវៈ​មាត់​ឆែប និង​ឆ្អឹង​កង​ខ្នង​មិន​បិទ​ជិត​បាន ខណៈដែល​ទារក​ក៏ត្រូវ​ការ​ហ្វូ​លែ​ត​ដើម្បី​អភិវឌ្ឍន៍​កោសិកា​ខួរក្បាល​ដែរ ចំណែក​មនុស្ស​ចាស់​វិញ​នឹង​ជួយ​កាត់បន្ថយ​សភាវៈ​អាល់​ហ្សៃ​មើ​រ៍(Alzheimer=រោគ​ខួរក្បាល​ចុះខ្សោយ)បាន ក្រៅពីនេះ ហ្វូ​លែ​ត​នៅ​ជួយ​បង្ហូរ​សារធាតុ​ស៊ី​រ៉ូ​ថូ​នី​ន ដែល​ជួយ​គ្រប់គ្រង​ការ​គេង ការ​ឃ្លាន ការចង់ និង​អាការ​សោកសៅ​បាន​ទៀតផង។

ហ្វូ​លែ​ត​ដែលមាន​នៅក្នុង​បន្លែ​ស្លឹក​បៃតង នឹងត្រូវ​បំផ្លាញ​បាន​យ៉ាង​ងាយ​ដោយ​កំដៅ ដូច្នេះ​ទើប​ការទទួលទាន​ឱ្យបាន​ហ្វូ​លែ​ត​តាម​បរិមាណ​ដែល​រាងកាយ​ត្រូវការ គឺ​មួយថ្ងៃ 300 ម៉ៃ​ក្រូ​ក្រាម​នោះ​ក្លាយជា​រឿង​ពិបាក តែ តាមរយៈ​ការស្រាវជ្រាវ​វិភាគ​ដើម្បី​រកក​ម្រឹត​សារធាតុ​អាហារ​នៅក្នុង​អាហារ​ប្រភេទនីមួយៗនោះ បាន​រកឃើញថា ហ្វូ​លែ​ត​ក្រៅពី​មាននៅ​ក្នុង​បន្លែ​ស្លឹក​បៃតង​ហើយ​នោះ នៅមាន​នៅក្នុង​ផ្លែឈើ​ក្នុង​តំបន់​ផងដែរ ដូចជា ទុរេន ចេកពងមាន់ ខ្នុរ ល្ហុង និង​គូលែន -ល- ដែល​ផ្លែឈើ​ទាំងអស់នេះ​យើង​អាច​ញ៉ាំ​បានស្រស់ៗដោយ​មិនចាំបាច់​ឆ្លងកាត់​ការ​ច​ម្អឹ​ន​ឡើយ ធ្វើឱ្យ​ទទួលបាន​បរិមាណ​ហ្វូ​លែ​ត​យ៉ាង​ពេញទំហឹង ដូចជា​ផ្លែ​ទុរេន គឺជា​ប្រភព​ដែលមាន​ហ្វូ​លែ​ត​ច្រើន​បំផុត អាច​ញ៉ាំ​ត្រឹមតែ 2 គ្រាប់ ក៏​ស្មើនឹង 50% របស់​បរិមាណ​ដែល​បាន​ណែនាំ​ក្នុង​មួយថ្ងៃ​ទៅហើយ។ អ្នក​ម្តាយ​មានគភ៌​អាច​បរិភោគ​ផ្លែ​ទុរេន​បាន តែ​ក្នុង​បរិមាណ​ដែល​ស័ក្តិសម និង​មាន​តុល្យភាព​ជាមួយ​រាងកាយ និង​រឿង​ដែល​សំខាន់​នោះ​គឺ អ្នក​ម្តាយ​មានគភ៌​គួរ​ញ៉ាំ​អាហារ​ដែលមាន​គុណប្រយោជន៍​ឱ្យបាន​សម្បូរ​ណ៍​បែប ច្រើនយ៉ាង ច្រើន​ប្រភេទ​ដើម្បី​សុខភាព​ដ៏​ល្អ​របស់​ទាំង​ខ្លួនឯង និង​កូន​ក្នុង​ផ្ទៃ៕
From: https://babyandmom.news/
By: Reatrey