ព្រឹកថ្ងៃអាទិត្យនេះ រដ្ឋបាលខេត្តព្រៃវែង បានទទួល សម្ភារៈបរិក្ខាពេទ្យ រួមមានៈ សំឡី អាល់កុល សម្ភារៈវះកាត់ប្រដាប់វាស់ឈាម…

ខេត្តព្រៃវែង ៖ ព្រឹកថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រៃវែង បានទទួល សម្ភារៈបរិក្ខាពេទ្យ រួមមានៈ សំឡី អាល់កុល សម្ភារៈវះកាត់ប្រដាប់វាស់ឈាម បង់រំរបួស សម្ភារៈថែទាំរបួស ម្ជុល និងខ្សែរតំណរសេរ៉ូមច្រើនប្រភេទ ខ្សែអុកសុីស៊ែន ក្រណាត់ ខ្នើយ ស្រោមដៃ កំរាល សុងនោម ភួយ សម្ភារៈទាក់ទងការរំថែរបួស សម្ភារៈជំនួយការងារក្នុងមន្ទីរពិសោធន៍ និងសម្ភារៈជំនួយការថែទាំជំងឺ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដើម្បីប្រើប្រាស់ជាប្រចាំជូនអ្នកជំងឺ និងមន្ទីរពិសោធន៍ បានមួយរយៈ ស្របពេលដែលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងការរីករាលដាលដោយជំងឺកូវីដ-១៩នេះ។
នេះជាកាយវិការ នឹងទឹកចិត្តដ៏ស្មោះសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលបានឧបត្ថម្ភសម្ភារៈបរិក្ខាពេទ្យ សម្រាប់រដ្ឋបាលខេត្តព្រៃវែង។
ក្នុងនាមរដ្ឋបាលខេត្តព្រៃវែង សូមជូនពរដល់សប្បុរសជនដែលជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និងក្រុមការងារសមាគមទាំងអស់ បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនិងជៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។
From: រដ្ឋបាលខេត្តព្រៃវែង
By: Reatrey