សមត្ថកិច្ចបង្ក្រាបករណី​លួចម៉ូតូភ្លាមៗ​ ក្រោយពីទទួលបានពាក្យបណ្តឹង

រាជធានីភ្នំពេញ÷ កម្លាំងជំនាយរបស់អធិការដ្ឋាននគរបាលខណ្ឌ​ដូនពេញ​ បានបង្ក្រាបករណី​ លួចមានស្ថានទម្ងន់ទោស​(ម៉ូតូ)ភ្លាមៗ​ ក្រោយពីទទួលបានពាក្យបណ្តឹង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​03:30នាទី​ទាបភ្លឺ ថ្ងៃទី២៣.០១.២០២១ នៅចំណុចក្រោមផ្ទះលេខ​២៥អឺ១ ផ្លូវលេខ៨២ ភូមិទី១៤ សង្កាត់​ស្រះចក។ +សម្ភារ:បាត់បង់​ ម៉ូតូម៉ាក HONDA WAVE ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1II-3929 (ដកហូតមកវិញ) ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះ កម្លាំងជំនាញផ្នែកយុត្តិធម៌,កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានឈានដល់ការកំណត់លេីមុខសញ្ញា​ និងធ្វេីការឃាត់ជនសង្ស័យចំនួន០៤នាក់៖
១-ឈ្មោះ ជា សុវណ្ណ ហៅជ្រុយ ភេទប្រុស អាយុ៤៩ឆ្នាំ។
២-ឈ្មោះ ហេង មករា ភេទប្រុស អាយុ១៨ឆ្នាំ។
៣-ឈ្មោះ រុន ប៊ុនរិន ភេទប្រុស អាយុ២១ឆ្នាំ។
៤-ឈ្មោះ នី សុភី ភេទស្រី អាយុ២៦ឆ្នាំ។
រួមនឹងវត្ថុតាងម៉ូតូមួយគ្រឿងនឹងដែកកែច្នៃសំប៉ែតមុខស្រួច សម្រាប់​ កាច់សោរ ក ម៉ូតូ ចំនួន០២,សោរចិញ្ចៀនលេខ៨ ចំនួន០២,សោរខ្សៀលេខ៨ រាងអក្សរអិល(L) ចំនួន០១ ជាមធ្យោបាយសម្រាប់ធ្វើសកម្មភាព៕