អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ ០២ខ្នង នៅស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង÷ ករណីគ្រោះអគ្គីភ័យកើតឡើង នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២:៣០នាទីរំលងអាធ្រាត្រ នៅចំនុច ភូមិត្រែង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បណ្តាលអោយឆាបឆេះផ្ទះអស់ចំនួន ០២ខ្នង ។

– ផ្ទះទី១ ទំហំ៤គុណ៥មែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងក្ដារ ម្ចាស់ឈ្មោះខែម ភេទស្រី អាយុ៩០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ខូចខាតម៉ូតូ ៣គ្រឿងស្រូវ២៥០០គីឡូក្រាម ថវិកា ១២,០០០,០០០រៀល និងសម្ភារៈប្រើប្រាស់មួយចំនួន ។

– ផ្ទះទី២ ទំហំ៦គុណ៧មែត្រ ប្រក់ក្បឿង ជញ្ជាំងក្ដារ ម្ចាស់ឈ្មោះ សែម ខេន ភេទ ស្រី ៥២ឆ្នាំរស់នៅភូមិ ឃុំខាងលើ បានរងរបួលស្រាល និងខូចខាតសម្ភារៈមួយចំនួន ។

មូលហេតុនៃការឆាបឆេះនេះគឺបណ្តាលមកពី ផ្ទុះសេខ្សែភ្លើងនៅផ្ទះទី១ ដោយម្ចាស់មិននៅចាក់សោរពីខាងក្រៅ ៕