កម្មករជនជាតិចិនចំនួនជាង២០០នាក់បានប្រមូលផ្តុំគ្នាតវ៉ាធ្វើកូដកម្ម នៅក្រុមហ៊ុនbrand of yunancanstrustian anh investment holding grop

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចប្រាប់ថា នៅវេលាម៉ោងជាង៦ល្ងាច​ថ្ងៃទី០៤ ខែកុម្ភៈឆ្នាំ២០២១​ ក្នុងតំបន់សេដ្ឋកិច្ចពិសេសអូរត្រេះ​ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ មានកម្មករជនជាតិចិនចំនួនជាង២០០នាក់បានប្រមូលផ្តុំគ្នាតវ៉ាធ្វើកូដកម្ម នៅក្រុមហ៊ុនbrand of yunancanstrustian anh investment holding grop ក្នុងគោលបំណង​ សុំអោយក្រុមហ៊ុនបេីកប្រាក់ថ្លៃឈ្នួលពលកម្មដល់ពួកគាត់។

កណីនេះ ដោយមានការសម្របសម្រួលពី​មន្រី្តជំនាញមន្ទីរការងារ​ ភាគីខាងក្រុមហ៊ុន​ និងភាគី​កម្មករបានឯកភាពគ្នា ដោយកំណត់បើកប្រាក់ឈ្នួលអោយកម្មករ​ នៅថ្ងៃទី៨ ខែកុម្ភៈ​ ឆ្នាំ២០២១។
បើតាមសមត្ថកិច្ចថា ក្រុមកម្មករបានរំសាយពីការប្រមូលផ្តុំតវ៉ាវិញ នៅវេលាម៉ោង៧យប់ ថ្ងៃ​​ ដដែល៕
By: Reatrey