គ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៩១-១៩២

ស្រុកព្រៃនប់ ៖ វេលាម៉ោង៥និង៤០នាទី ព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៩១-១៩២ ក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ របាយការណ៍ពីសមត្ថកិច្ច ថារថយន្តមួយគ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេព ២AG-២៧៦០ មានទិសដៅពី ខេត្តព្រះសីហនុ ទៅភ្នំពេញ ដឹកឧបករណ៍ភ្លេងតន្ត្រីសម័យ បណ្តាលអោយ។
១/ឈ្មោះ ម៉ាល វណ្ណឌី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ អ្នកលេងភ្លេង ជាអ្នកបើកបរ ទីលំនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ២ រាជធានីភ្នំពេញ(របួសស្រាល)។
២/ឈ្មោះ ពេញ បរមី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកចំរៀង ទីលំនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ២ រាជធានីភ្នំពេញ(របួសស្រាល)៕
By: Reatrey