ចិនបានបញ្ជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្រ ៤រូបជួយ បង្ហាត់បង្រៀនជំនាញ” ការរក្សាទុកវ៉ាក់សាំង និងការចាក់ការពារវីរ៉ូសកូវីដ១៩ ដែលនឹងមកដល់កម្ពុជានៅចុងសប្តាហ៍នេះ

សម្តេចពិជ័យសេនា ទៀ បាញ់ និង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានេះ បានសំណេះ សំណាលជាមួយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យព្រះកេតុមាលានៅរសៀលថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២១ ។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនចិនដែលបានបញ្ជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្រមកធ្វើការបណ្តុះបណ្តាលបំពាក់បំព័ន្ធក្រុមគ្រូពេទ្យ និងបានឧបត្ថម្ភឧបករណ៍សម្ភារជូនមន្ទីរពេទ្យមួយចំនួននៅតាមបណ្តាកងឯកភាពក្នុងកងយោធពលខេមរ ភូមិន្ទតាំងពីឆ្នាំ២០២០ មកដើម្បីការពារទប់ ស្កាត់ និងប្រយុទ្ធប្រឆាំងកូវីដ១៩ ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថាជាក់ស្តែងថ្មីៗនេះរដ្ឋាភិបាល កងទ័ព និងប្រជាជនចិនបានបញ្ជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្រចំនួន ៤រូបប្រកបដោយសមត្ថភាព និងបទ ពិសោធន៍មកជួយផ្សព្វ ផ្សាយបង្ហាត់បង្រៀនជំនាញ”ការដឹកជញ្ជូនវ៉ាក់សាំង ការរក្សាទុកវ៉ាក់សាំង និងការចាក់ការពារវីរ៉ូសកូវីដ១៩ ដែលកម្ពុជាពុំទាន់មាន បទពិសោធន៍ក្នុងការប្រើប្រាស់នៅឡើយ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថារដ្ឋាភិបាលចិន បាន សម្រេចផ្តល់ជាបន្ទាន់នូវវ៉ាងសាំងកូវីដ១៩ ដំណាក់កាលទី១ ចំនួន ៦០០០០០ដូស”៦សែនដូស”ក្នុងនោះ៣សែន ដូសជូនដល់ កងយោធ ពលខេមរភូមិន្ទ ។ហើយភាគីចិនប្តេជ្ញាសន្យាថា និងបន្តផ្តល់វ៉ាងសាំងដល់ប្រទេសកម្ពុជា និងគាំទ្រកម្ពុជាយ៉ាងពេញ ទំហឹងដើម្បីយកឈ្នះកូវីដ១៩ឱ្យឆាប់តាមដែលអាចធ្វើទៅបាន។

នាឱកាសនោះឯកឧត្តម Wang Wen Tien ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា

វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដំបូងចំនួន៦០ម៉ឺន ដូសដែលជាជំនួយរបស់ប្រទេសចិននឹងដឹកមក ដល់ប្រទេសកម្ពុជានៅចុងសប្តាហ៍នេះ។

ឯកឧត្តម Wang Wen tian បានថ្លែងថា “ទោះបីប្រទេសចិនកំពុងប្រឈមនឹងជំងឺកូវីដ- ១៩ តែប្រទេសចិនបាន សម្រេចថានឹងផ្តល់វ៉ាក់សាំងចំនួន៦០ម៉ឺន ដូសដល់ប្រទេសកម្ពុជាជាដំណាកកាលដំបូង ហើយមានផែនការនៅចុងសប្តាហ៍នេះនឹងប្រើ ប្រាស់យន្តហោះពិសេសរបស់ចិនដឹកមកដល់ប្រទេសកម្ពុជានៅចុះសប្តាហ៍នេះ”។

សូមជម្រាបជូនថា ប្រទេសចិនបានសន្យាផ្ដល់ជូននូវវ៉ាក់សាំងសម្រាប់ប្រយុទ្ធប្រឆាំងកូវីដ១៩ដល់កម្ពុជាចំនួន ១លានដូស។ ទន្ទឹមនឹងនេះ ពលរដ្ឋដែលស្ថិតក្នុងបញ្ជីអាទិភាពនឹងទទួលបានការចាក់មុន គេចំនួន ៥០ ម៉ឺននាក់ដំបូង។សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន នៅពេលថ្មីៗនេះ បានថ្លែងថា សម្តេចនឹងទៅទទួលវ៉ាក់សាំងរបស់ចិននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយផ្ទាល់៕