ករណីឆេះឃ្លាំងស្តុកកាវមួយកន្លែង នៅខណ្ឌកំបូល

រាជធានីភ្នំពេញ​៖ នៅវេលាម៉ោង​ ០៨:៣០ នាទីព្រឹក ថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំជូត​ ទោស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ កុម្ភះ ឆ្នាំ២០២១ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅឃ្លាំងស្តុកកាវ ស្ថិតតាមបណ្តោយផ្លូវលំ ភូមិត្រាចតាបាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ​ ។ ម្ចាស់ទីតាំងឈ្មោះ : Zhao Keli ភេទស្រី អាយុ ៤៦​ឆ្នាំ សសញ្ជាតិខ្មែរ​ ។ មុខរបរ ម្ចាស់ឃ្លាំងកាវ ។ មូលហេតុ​ឆ្លងចរន្តអគ្គិសនី ប្រភេទសំណង់​ ឃ្លាំងសង់ពីដែកប្រក់ស័ង្កសី ( ទំហំ១៦ម៉ែត្រ×២៥ម៉ែត្រ) ។

ខូចខាតសម្ភារះ ឆេះឃ្លាំងស្តុកកាវសង់ពីដែកប្រក់ស័ង្កសី ទំហំ​ ១៦ម៉ែត្រ×២៥ម៉ែត្រ ចំនួន ០១​ ឃ្លាំង សរុបជាទឹកប្រាក់ចំនួន ១៥០០​ $ និងបានឆេះរាលដល់ផ្ទះថ្មក្រោមឈើលើរបស់ប្រជាពលរដ្ឋ ទំហំ​ ០៨​ម៉ែត្រ x ០៦ម៉ែត្រ អស់30ភាគរយ ។ របួសស្រាលមនុស្សប្រុសចំនួន ០២​ នាក់​ មានឈ្មោះដូចខាងក្រោម÷

1. ឈ្មោះ Peng Qiuyun ភភេទប្រុស អាយុ ២៩​ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកផ្នែកបញ្ចេញទំនិញ ។

2. ឈ្មោះ ជ័យ ស៊ីធឿន ភេទប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើកបររថយន្តដឹកអីវ៉ាន់​ ។

រថយន្តការិយា​ល័យ​អគ្គិភ័យ​រាជធានីភ្នំពេណ ចំនួន​ ១៥​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ៧៥​ ឡាន​ ស្មើនឹង​ ៣០០​ ​ម៉ែត្រគូប ។

រថយន្តជំនួយអន្តរាគមន៍មានរាយដូចខាងក្រោម រថយន្តអគ្គិភ័យកងពលតូចលេខ៧០​ ចំនួន ០៤​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៨​ឡាន ស្មើនឹង ៤៨​ ម៉ែត្រគូប​ ។​

រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣​ឡាន ស្មើនឹង ១៨​ ម៉ែត្រគូប​ ។

រថយន្តអគ្គិភ័យសាលាខណ្ឌកំបូល ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦​ឡាន ស្មើនឹង ៤៨​ ម៉ែត្រគូប​ ។

រថយន្តអគ្គិភ័យបុរីវិសង្ឃឹមថ្មី ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦​ឡាន ស្មើនឹង ៣៦​ ម៉ែត្រគូប​ ។

រថយន្តអគ្គិភ័យអធិការនគរបាលស្រុកអង្គស្នួលខេត្តកណ្តាល ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣​ ឡាន ស្មើនឹង ១៨​ ម៉ែត្រគូប​ ។ ពន្លត់ចប់​នៅម៉ោង​ ១១:៣០ នាទីព្រឹក នាថ្ងៃខែឆាំ្នដដែល​ ៕