នៅពេលបែកបាក់​ស្នេហា​ហើយ តើគួរ​ធ្វើ​ដូចម្តេច ទើប​មាន​អារម្មណ៍ល្អឡើង​វិញ​?

ចែករំលែកចំណេះដឹងជីវិតនិងស្នេហា ៖ មិត្ត​ប្រុស​ខ្ញុំ និង​ខ្ញុំ ទើបតែ​បែក​គ្នា​កាលពី​ខែ​មុន​។ ថ្វីបើ​ឥឡូវ​ខ្ញុំ​មិន​អី​មែន ប៉ុន្តែ គិតៗ ខ្ញុំ​ពិតជា​ពិបាកចិត្ត​ខ្លាំងណាស់​។ តើ​ខ្ញុំ​អាចធ្វើ​អ្វី​បាន​ទៅ ដើម្បី​ឲ្យ​មាន​អារម្មណ៍ល្អ​ឡើងវិញ​?

ជាធម្មតា ការស្តា​អារម្មណ៍ល្អ​ឡើងវិញ ក្រោយពី​ការបែកបាក់​ស្នេហា មិនមែនជា​រឿង​មួយ​ងាយស្រួល​នោះទេ​។ ដើម្បី​ជួយ​អ្នកដោះស្រាយ​បញ្ហា​ពិបាកចិត្ត និង​បង្កើន​ការស្រឡាញ់​ខ្លួនឯង​ឡើងវិញ​នោះ យក​ល្អ អ្នក​គួរតែ​ព្យាយាម​ដូចខាងក្រោម​នេះ​សិន​ទៅ ៖
​*និយាយ​អំពី​រឿង​ដែល​អ្នក​ពិបាកចិត្ត​នោះ ជាមួយ​គ្រួសារ និង​មិត្តភក្តិ​ដែល​អ្នក​ជឿជាក់ និង​ជិត​ដឹ​ត​
*​ថែរក្សា​ខ្លួនឯង​ឲ្យ​បានល្អ តាមរយៈ​ការ​សម្រាក់​គ្រប់គ្រាន់ ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​ហាត់ប្រាណ​គ្រប់គ្រាន់​
*​ធ្វើ​ខ្លួនឯង​ឲ្យ​រវល់​
​*ធ្វើ​អ្វីៗ​ដែល​អ្នក​ចូលចិត្ត​។​
​ពេលខ្លះ ទោះបីជា​មនុស្ស​យើង កំពុងតែ​ព្យាយាម​ឲ្យ​ខ្លួនឯង មាន​អារម្មណ៍ល្អ​ហើយ​នោះ ពួកគេ​ប្រហែលជា​ត្រូវការ​ជំនួយ បន្ថែម​ខ្លះទៀត​ដែរ​។ ដូច្នេះ បើសិនជា​អាចធ្វើ​បាន ចូរ​ពិគ្រោះ​ជាមួយ​អ្នកផ្តល់​ប្រឹក្សា​ខាង​ចិត្តសាស្ត្រ ដើម្បី​ជួយ​សម្រួល​អារម្មណ៍​អ្នក​ឡើងវិញ​៕
From: https://thmeythmey.com
By: Reatrey