បុរសជនជាតិវៀតណាមម្នាក់ លង់ទឹកស្លាប់ខណៈពេលចុះងូតទឹកទន្លេ

ស្រុកលើកដែក÷ កើត‌ហេតុ‌ថ្ងៃ‌ទី ០៤ខែកុម្ភះឆ្នាំ២០២១ វេលាម៉ោង១៦.០០នាទីនៅចំណុចមាត់ទន្លេស្ថិតនៅភូមិ ព្រែកតូច​ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ ជនរងគ្រោះ‌(ចុះងូតទឹកទន្លេបាត់ខ្លួន)ឈ្មោះ ហឿង ហុីប ភេទប្រុស ៧៨ឆ្នាំ សញ្ជាតិវៀតណាមមុខរបរ​ លក់ដូរ​មានទីលំនៅភូមិ ព្រែកតូច​ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។

សភាពរឿងហេតុ÷ នៅថ្ងែខែឆ្នាំកើតហេតុខាងលើឈ្មោះ ហឿង ហុីប បានចុះទៅងូតទឹកទន្លេហើយបានបាត់ខ្លួន។ លុះប្រហែលជា១ម៉ោងដោយពុំឃើញឡើងផ្ទុះវិញបងប្អូនក៍បានចុះទៅរកឈ្មោះខាងលើនៅមាត់ច្រាំងទន្លេ ពេលទៅដល់ឃើញតែស្បែកជើងនិងខោខ្លីឈ្មោះហុីប ហើយក៍ឆោឡោនាំគ្នាចុះមុជរាវរកក្នុងទឹកទន្លេប្រហែលជាម៉ោង១តែរាវរកពុំឃើញ ។ រហូតដល់​ថ្ងៃ​ទី ០៥​ ខែកុម្ភះឆ្នាំ២០២១វេលាម៉ោង ១៥និង៣៥នាទី ទើបសាកសពបានអណ្តែតឡើង។ ហើយក្រុមគ្រួសារបានរាយការណ៍ជូនសមត្ថកិច្ច កម្លាំងប៉ុស្តិ៍សហការជាមួយផ្នែកពិនិត្យវិភាគរបស់អធិការដ្ឋានគ្រូពេទ្យ មេភូមិ ក្រុមប្រឹក្សាឃុំ បានចុះទៅដល់ផ្ទះជនរងគ្រោះ ហើយធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់សាកសពពុំមានស្លាកស្នាមអ្វី ពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។ សាកសព​ត្រូវ​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី​៕