សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា សម្ដេចមានអាយុជាង៦៨ឆ្នាំទៅហើយ មិនទាន់អាចចាក់វ៉ាក់សាំងកូវីដបានទេ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារមុននេះថា សម្ដេច មានអាយុជាង៦៨ឆ្នាំទៅហើយ មិនទាន់អាចចាក់វ៉ាក់សាំងកូវីដ -១៩បានទេ។ ដូច្នេះគម្រោងដែលសម្ដេចត្រូវចាក់វ៉ាក់សាំង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នឹងត្រូវលុបចោលវិញ៕