Hyundai ប្រលះ ZoomerX បណ្តាលឲ្យស្រីម្នាក់រងរបួសធ្ងន់

ខេត្តឧត្តរមានជ័យ÷ នៅវេលាម៉ោង ១៧ និង ០០ នាទី ថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងលើកំណាត់ផ្លូវ ខេត្តលេខ ២៦-២៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៧៧-៧៨ ស្ថិតក្នុងភូមិកណ្តាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បង្ករឡើងរវាងម៉ូតូ និងរថយន្ត ក្នុងទិសដៅបញ្ជ្រាសទិសគ្នាពីលិចទៅកើត បណ្តាលអោយរងរបួសធ្ងន់ ០១ នាក់ ( ស្រី )។

អ្នកបើកបរម៉ូតូឈ្មោះ ហ៊ាង ចរិយា ភេទស្រី អាយុ ១៣ឆ្នាំ រស់នៅភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកបរម៉ូតូ ០១ គ្រឿងម៉ាក Zoomer X ពណ៍ត្រួយចេកលាយខ្មៅ សេរីឆ្នាំ២០១៧ គ្មានផ្លាកលេខ បើកបរក្នុងទិសដៅពីកើតទៅលិច ( រងរបួសធ្ងន់ )លើជើងខាងស្តាំ( មិនពាក់មួកសុវត្ថិភាព ) ។

អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនចេញពីកន្លែងកើតហេតុ ) បន្សល់ទុករថយន្ត ០១ គ្រឿងម៉ាក Hyundai Tractor ពណ៍សរ+ទឹកប៉ិច សេរីឆ្នាំ១៩៩៦ ពាក់ស្លាកលេខ កំពង់ចាម 3A – 6371 ( ប្រភេទសណ្តោង ) បើកបរក្នុងទិសដៅពីលិចទៅកើត ។

មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីអ្នកបើកបររថយន្ត មិនប្រកាន់ស្តាំ ។ រថយន្ត ខូចខាតស្រាល និងម៉ូតូខូចខាតធ្ងន់ ។

ចំណែកវត្ថុតាងម៉ូតូ និងរថយន្តខាងលើ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ។

ក្រោយពេលកើតហេតុកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងចំនួន០៤នាក់ បានចុះជួយសង្គ្រោះយករថយន្ត ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង៕