ករណីកុមារីអាយុ ០៣នាក់ បានលង់ទឹកស្លាប់ នៅស្រុកពញាឮ

ខេត្តកណ្ដាល÷ កាលពីថ្ងៃសៅរ៍ ៩រោចខែមាឃឆ្នាំជូតទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី ០៦ ខែកុម្ភៈឆ្នាំ ២០២១។ ករណីគ្រោះថ្នាក់លង់ទឹកស្លាប់ កើតហេតុថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ ២០២១ វេលាម៉ោង ១៨ និង ៣៥ នាទី។ ចំណុចដងទន្លេសាបកំពង់ទឹកក្រោយផ្ទះជនរងគ្រោភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះសុខ ចាន់ឌឿន ភេទស្រី អាយុ ៣ឆ្នាំ ក្នុងបន្ទុក។

ឪពុកជនរងគ្រោះឈ្មោះ សុខ សុភា អាយុ ៣០ ឆ្នាំមុខរបរនេសាទ។

ម្ដាយឈ្មោះ ចិន សុខនី អាយុ ៤១ ឆ្នាំមុខរបរលក់ដូរ ទីលំនៅភូមិឃុំកើតហេតុ។

សភាពនៃរឿងហេតុ÷ តាមការបំភ្លឺរបស់ឈ្មោះចិន សុខនីត្រូវជាម្តាយជនរងគ្រោះបានបំភ្លឺថា÷នៅថ្ងៃខែឆ្នាំកើតហេតុខាងលើវេលាម៉ោង ១៨ និង ០០ នាទី ខ្លួនបានទៅបោកខោអាវនៅលើបែរទឹក ដោយទុកជនរងគ្រោះ(កូនស្រីបង្កើត) នៅលេងនៅលើនៅផ្ទះជាមួយជីតានិងម្តាយមីង លុះពេលខ្លួនត្រឡប់មកពីបោកខោអាវ វិញមិនឃើញកូនរបស់ខ្លួន ក៏នាំគ្នាផ្អើលឆោឡោ ដើររកនិងចុះរាវរកនៅកំពង់ទឹកក្រោយផ្ទះរបស់ខ្លួន ក៏ប្រទះឃើញ ជនរងគ្រោះនៅក្នុងទឹក បន្ទាប់មក ក្រុមគ្រួសារជនរងគ្រោះ បាននាំជនរងគ្រោះ ទៅមន្ទីរសំរាកព្យាបាលប្រាក់ សំអន ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ និងបានដឹកសាកសពជនរងគ្រោះ ត្រឡប់មកផ្ទះវិញ និង បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង ។ ក្រោយមកផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ស្រុក បានសហការជាមួយមេឃុំមេភូមិគ្រូពេទ្យមណ្ឌលនិងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួងបានធ្វើការពិនិត្យយ៉ាងម៉ត់ចត់ឃើញថា÷សាកសពពុំមានស្នាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។

សន្និដ្ឋាន÷ សាកសពស្លាប់ដោយសារលង់ទឹកទឹក។បច្ចុប្បន្នសាកសពបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕