ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូប្រជាពលរដ្ឋ

ខេត្តកំពង់ឆ្នាំង÷ នៅរសៀលថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ​​១៤និង៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌស្រុករលាប្អៀរ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលគោកបន្ទាយ បានចុះឃាត់ខ្លួនជនសង្ស័យ ពាក់ពន្ធ័ករណីលួចម៉ូតូ ពីរាជធានីភ្នំពេញមក ។ ជនសង្ស័យឈ្មោះរស់ ស៊ីថាត ភេទ​ប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅ ភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ដកហូតបានម៉ូតូ ម៉ាកហុងដា ប៊ីតព៌ណស ខៀវ​ គ្មានស្លាកលេខ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត ៕