ឃាត់ខ្លួនស្រ្តីជាម្តាយដែលបានប្រើហិង្សាវាយបោកនិងយកកាំបិតចាក់ពោះកូនអាយុ៣ខែ

បន្ទាប់ពីប្រើហិង្សា ដោយបានវាយបោក និងយកកូនកាំបិតចាក់ពោះកូនស្រីអាយុ៣ខែ បណ្តាលអោយរងរបួសធ្ងន់ធ្ងររួចមក។ ស្រ្តីសង្ស័យជាម្តាយឈ្មោះ សួស ដួង អាយុ២៤ឆ្នាំ រស់នៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល បានគេចខ្លួន ។ តែយ៉ាងណានគរបាលព្រហ្មទណ្ឌស្រុកស្នួលបានស្រាវជ្រាវចាប់ខ្លួនស្រ្តីដៃដល់រូបនេះបាននៅថ្ងៃទី៧ ខែកុម្ភះ ក្រោយរត់គេចបានមួយថ្ងៃ៕