ជនសង័្សយលួចម៉ូតូម្នាក់ក្នុងចំណោមបក្សពួកម្នាក់​ទៀតត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ចនគរបា​លក្រុងបាត់ដំបង

បាត់ដំបង៖ នៅយប់ថ្ងៃទី៦​ខែ​ កុម្ភៈ​ ឆ្នាំ​២០២១​ អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត​បាត់​ដំបង​ រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក​ លឹម​ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបា​ល​ព្រហ្មទ័ណ្ឌ​ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនីយ៍ឯក​ ឆាង​ វណ្ណឆៃ​ ជាអធិការ​ បានធ្វេីការឃាត់ខ្លួនជនសង័្ស​យម្នាក់​ពាក់ព័ន្ធករណីលួចម៉ូតូនៅក្រុងបាត់ដំបង​។

ជនសង័្សយឈ្មោះ ចាន់ធា​ វិសាល ភេទប្រុស អាយុ ១៨ឆ្នាំ​ មានទីលំនៅភូមិអូរមុន្នី ឃុំអន្លង់វិល ស្រុកសង្កែ​ ខេត្តបាត់ដំបងនិងបានធ្វេីការដកហូតមូត៉ូចំនួន០២គ្រឿងម៉ាកហុងដាឌ្រីម​សេ១២៥​ពណ៌​ខ្មៅសេរីឆ្នាំ២០១៩​លេខតួនិងលេងម៉ាស៉ីន​ ND125​ME-5376763 ពាក់ស្លាកលេខ1AF​-7092 បាត់ដំបងនិងម៉ូតូម៉ាកហុងដា​វ៉េវ​ ពណ៌​ខ្មៅ​លេខ​ម៉ាស៉ីន​ 0821728 លេខតួរ​014732 ស្លាក​លេខគ្មាន។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី៥​ខែ​ កុម្ភៈ​ ឆ្នាំ​២០​២១​ មានករណីចោរលួចម៉ូតូមួយបានកេីតឡេីង​នៅ​ភូមិកម្មករ​ សង្កាត់ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ដែលមានជនរងគ្រោះឈ្មោះ​ រ៉ាយ​ ស្រីល័ក្ខភេទ​ស្រី អាយុ ២១ឆ្នាំ មានទីលំនៅភូមិបុស្សខ្នុរ​ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ហេីយ​ជនរងគ្រោះមកស្នាក់នៅផ្ទះជួលនាចំណុចកើតហេតុខាងលើ ។

ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ហើយឆ្លងតាមរយៈការស្រាវជ្រាវ​និងអនុវត្តតាមវិធានារជំនាញរបស់នគរបាល​ ទេីបសមត្ថកិច្ចធ្វេីការឃាត់ខ្លួនជនសង័្សយខាងលេី​ និងដកហូតវត្ថុតាង(ម៉ូតូ)ប្រគល់ជូនជនរងគ្រោះវិញ។

លោកវរសេនីយ៍ឯក​ ឆាង​ វណ្ណឆៃ​ អធិការ​នគរ​បាលក្រុងបាត់ដំបង​ បានបញ្ជាក់ថា​ ជនសង័្សយ​បានឆ្លេីយសារភាពថា​សកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលេីគឺជាស្នាដៃរបស់គេ​រួមជា​មួយ​បក្សពួកម្នាក់ទៀត​ ដែលខណៈនេះ​សមត្ថកិច្ចកំពុងតាមប្រម៉ាញ់ដេីម្បីយកមកផ្តន្ទាទោសតាម​ផ្លូវច្បាប់៕