ជប៉ុន​បន្ត​ដាក់​ខេត្ត​ក្រុង​ទាំង​១​០​ក្នុង​ភាព​អាសន្ន​ ​ខណៈ​កូ​វី​ដ​១​៩​មាន​ក​ម្រិ​ត​រាតត្បាត​ខ្លាំង

ស្ថានទូត​កម្ពុ​ជាប្រចាំ​នៅ​ប្រទេស​ជប៉ុន​ ​បន្ត​អំពាវនាវ​ដល់​ប្រជា​ព​រដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ ​ធ្វើការ​ ​និង​សិក្សា​នៅ​ប្រទេស​ជប៉ុន​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ ​ខណៈ​រដ្ឋាភិបាល​ជប៉ុន​ប្រកាស​ដាក់​ខេត្ត​ក្រុង​ចំនួន​១​០​ក្នុង​ភាព​មានអាសន្ន​បន្ត​ទៀត​។​ ​កាលពី​ថ្ងៃ​ទី​២​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ដាក់​ខេត្ត​ក្រុង​ទាំងនេះ​ក្នុង​គ្រា​មានអាសន្ន​ ​ដោយសារតែ​ខេត្ត​ក្រុង​ទាំងនោះ​មានការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១​៩​ហក់​ឡើង​ខ្លាំង​។​

​ខេត្ត​ក្រុង​ដែល​ប្រកាស​ដាក់​ក្នុង​គ្រាអាសន្ន​ ​មាន​ក្រុង​តូក្យូ ​ខេត្ត​ K​a​nag​a​w​a​, S​a​it​am​a​, C​h​i​b​a​ ,​H​y​o​go​ , K​y​o​to​ ,​A​i​c​h​i​ ,​G​if​u ​និង​ខេត្ត​ ​F​ukuok​a​ ​រហូតដល់​ថ្ងៃ​ទី​៧​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​ ​លើកលែងតែ​ខេត្ត​ ​To​c​h​i​g​i​ ​ដែល​ត្រូវ​បញ្ចប់​កា​រដាក់​នៅ​ក្នុង​ភាព​អាសន្ន​ត្រឹម​ថ្ងៃ​ទី​៧​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​ខាងមុខនេះ​។​

​សេចក្ដីជូនដំណឹង​របស់​ស្ថានទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ជប៉ុន​ ​នៅ​ថ្ងៃ​ទី​៤​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​នេះ​ ​បាន​បញ្ជាក់​ថា​ ​ការ​បន្ត​ដាក់​ខេត្ត​ក្រុង​ទាំង​១​០​ខាងលើ​ក្នុង​ភាព​អាសន្ន​ដោយសារ​ហេតុ​ផល​មួយ​ចំនួន​ដូចជា​ ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​នៅ​ក្នុង​ប្រទេស​ជប៉ុន​មាន​ក​ម្រិ​ត​ខ្ពស់​នៅឡើយ​ ​និង​តម្រូវ​ការ​សេវា​សុខាភិបាល​ ​ជាពិសេស​តម្រូវ​ការ​ស្នាក់​នៅ​មន្ទីរពេទ្យ​ ​ដើម្បី​ទទួលយក​ការ​ព្យាបាល​ជំងឺ​កូ​វី​ដ​១​៩​ ​មានការ​កើន​ឡើង​ខ្ពស់​។​

​ស្ថានទូត​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ​ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​ជប៉ុន​ ​ជាពិសេស​កំពុង​ស្នាក់​នៅ​ក្រុង​តូក្យូ ​និង​ខេត្ត​ទាំង​៩​ខាងលើ​ ​ប្រតិបត្តិ​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ដោយ​បង្កើន​ស្មារតីប្រុងប្រយ័ត្ន​ជានិច្ច​។​

​មក​ទាល់​នឹង​ពេលនេះ​ ​ស្ថានភាព​កូ​វី​ដ​១​៩​នៅ​ទៅ​ទាំង​ប្រទេស​ជប៉ុន​ ​បាន​កើន​ឡើង​ដល់​ ​៣​៩​៣​ ​៨​៣​៦​ ​ករណី​។​ ​នៅ​ក្នុង​នេះ​មាន​ករណី​ស្លាប់​ចំនួន​ ​៥​ ​៩​១​២​ ​ករណី​ ​និង​ជា​ស្បើយ​ឡើងវិញ​ចំនួន​ ​៣​៤​៤​ ​១​៣​៧​ ​ករណី​៕