រដ្ឋាភិបាល​ចិន​បាន សន្យាថា និង ​ជួយ​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ឲ្យ​រីកចម្រើន​ឡើងវិញ​យ៉ាង​ឆាប់រហ័ស

ភ្នំពេញ ៖ រដ្ឋាភិបាល​ចិន​នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា ក្នុង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩កាន់តែ​រលូន និង​រួមចំណែក​កាន់តែ​សំខាន់ ក្នុងការ​យកឈ្នះ​ស​ង្គ្រោ​ម​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩ និង​បន្ត​ជួយ​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ​ឱ្យ​កាន់តែ​ឆាប់រហ័ស។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិ​ន​ធាន បាន​ថ្លែង​ក្នុងឱកាស​ដែល​លោក និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារជាតិ នៅ​រសៀល​ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១កន្លងមក​ថា “មិត្តភាព​ដេក​ថែប​រវាង​កម្ពុជា-ចិន ពិតជា​មាន​ភាព​ជ្រាលជ្រៅ​បំផុត និង​បាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​ចិន និង​កម្ពុជា” ។
ឯកអគ្គរដ្ឋទូត​ចិន​បានឱ្យដឹងថា រដ្ឋាភិបាល​ចិន ក៏បាន​បញ្ជូន​អ្នកឯកទេស​វេជ្ជ​សា ស្ត្រ​ចំនួន៤រូប មកជួយ​បណ្តុះបណ្តាល ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុង​កិច្ចសហប្រតិបត្តិការ​យោធា ជាពិសេស​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​នៃ​ប្រទេស​ទាំងពីរ ហើយ​អ្នកជំនាញ​ទាំង៤រូបនេះ ក៏​បណ្តុះបណ្តាល​ពី​វិធីសាស្ត្រ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ មក​ក្រុមគ្រូពេទ្យ​កម្ពុជា​ផងដែរ។
លោក​វ៉ាង វិ​ន​ធាន បានបញ្ជាក់​បន្ថែមថា បច្ចុប្បន្ននេះ​បញ្ហា​ជំងឺ​កូ​វីដ-១៩ មិនទាន់​បញ្ចប់​នៅឡើយ​ទេ ដូច្នេះ​ត្រូវតែ​បន្ត​សាមគ្គី​គ្នា ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ជំងឺ​កូ​វីដ-១៩ ប្រទេស​ចិន​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៅក្នុង​វិស័យ​ការពារ​ជំងឺ​កូ​វីដ-១៩ ដើម្បី​ជំរុញ​វ៉ាក់សាំង​ចិន ជា​ផលិតផល​សាធារណៈ ធ្វើឱ្យ​បណ្តា​ប្រទេស​កំពុង​អភិឌ្ឍន៍ នឹង​ប្រើប្រាស់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩នេះ ព្រមទាំង​ជំរុញ​ផ្តល់ឱ្យមាន​ការគាំទ្រ​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ចំពោះ​ប្រទេស​ដែល​ត្រូវការ​វ៉ាក់សាំង និង​នាំ​ក្តីសង្ឃឹម​មកដល់​ប្រទេស​កំពុង​អភិឌ្ឍន៍ ដែល​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ-១៩ ។
សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន បង្ហាញ​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង បន្ទាប់ពី​ទទួលបាន​បាន​ជូនដំណឹង​ថា នាពេល​ដ៏​ខ្លី​ខាងមុខនេះ វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី-១៩ ចំនួន៦០ម៉ឺន​ដូ​ស ដែលជា​ជំនួយ​បន្ទាន់​របស់​ចិន​មក​កម្ពុជា នឹង​ដឹក​មកដល់ រាជធានី​ភ្នំពេញ។ សកម្មភាព​ទាំងនេះ បានបង្ហាញ​ពី​ចំណង​សាមគ្គីភាព មិត្តភាព​ពិត​រវាង​ប្រជាជន និង​ប្រជាជន ប្រទេស និង​ប្រទេស ហើយនឹង​ក្លាយជា​កេរតំណែល​មួយ នៃ​ការកសាង​សហគមន៍​មួយ វាសនា​មួយ ទៅ​ថ្ងៃ​អនាគត សម្រាប់​មនុស្សជាតិ ដែល​នឹងត្រូវ​បន្តទៅ​រាប់រយ​ពាន់​ឆ្នាំ។
សម្តេច​បញ្ជាក់ថា មិត្តភាព​រាប់ពាន់​ឆ្នាំ មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ “ជា​មិត្ត​រួមសុខទុក្ខ ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក» និង​ជា​មិត្ត​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ «និយាយ​តិច ធ្វើ​ច្រើន” 
From: https://www.propertyarea.asia
By: Reatrey