សោកស្តាយ! លោក Jack Ma ត្រូវបានដកចេញពីបញ្ជី អ្នកដឹកនាំសហគ្រិនចិន ហើយ ព្រោះមូលហេតុនេះ

ចិន ៖ បើយោងតាមការចុះផ្សាយពីសារព័ត៌មានបរទេសមួយឈ្មោះថា businesstoday.in កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ថ្មីៗនេះ បានឲ្យដឹងថា ពេលនេះស្ថាបនិកក្រុមហ៊ុនយក្សរបស់ចិន Alibaba គឺលោក Jack Ma ត្រូវបានគេដកឈ្មោះចេញពីបញ្ជី ថ្នាក់ដឹកនាំសហគ្រិនរបស់ចិនហើយ ក្រោយពីគាត់បានបាត់មុខមួយរយៈ។

បើតាមការចេញផ្សាយពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បង្ហាញឲ្យដឹងថ្មីនេះថា លោក Jack Ma ពិតជាមានបញ្ហាជាមួយនឹងរដ្ឋាភិបាលចិនពិតមែន។ លោក Jack Ma គឺជាសហគ្រិនដ៏ល្បីឈ្មោះ នៅក្នុងពិភពអ្នកជំនួញក្នុងប្រទេសចិន ប៉ុន្តែថ្មីៗនេះសារព័ត៌មានដ៏ធំមួយរបស់ចិនគឺសារព័ត៌មាន Shanghai Securities News បានចេញ ផ្សយដោយ បែជាគ្មានឈ្មោះរបស់លោក Jack Maទៅវិញ ដោយមានតែឈ្មោះរបស់លោក Ren Zhengfei ស្ថាបនិក Huawei, លោក Lei Jun ស្ថាបនិក Xiaomi និងអ្នកផ្សេងទៀតប៉ុណ្ណោះ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ស្ថាបនិកក្រុមAlibaba បានរិះគន់ពីប្រព័ន្ធគ្រប់គ្រង់ច្បាប់របស់រដ្ឋាភិបាលចិន នេះហើយគឺជាមូលដែលនាំឱ្យមានការផ្អាក ការដាក់ចូលក្នុងក្រុមហ៊ុន Ant Group ចូលក្នុងផ្សារហ៊ុនដែលមានតម្លៃរហូតដល់ ៣៧ពាន់លានដុល្លារ។ លើសពីនោះទៀត ក្រុមហ៊ុន Alibaba រួមនឹង Ant Group ក៏ត្រូវបាននិយតករចិនបើកការស៊ើបអង្កេតទៅលើករណីផ្សេងៗមួយចំនួនផងដែរ។
ក្រោយពីមានបញ្ហាខាងលើមក លោក Jack Ma បានបាត់ខ្លួនប្រមាណជាង ២ខែ ទើបលេចមុខលោកឡើងវិញតាម វីដេអូអនឡាញក្នុងកិច្ច ប្រជុំជាមួយជាមួយនឹងគ្រូៗបង្រៀន ហើយចាប់ពីពេលនោះមក លោក ក៏បានបន្តបាត់ខ្លួនរហូតមកដល់បច្ចុប្បន្ននេះ៕
From: Business Cambodia
By: Reatrey