ចាប់ខ្លួនបុរសម្នាក់ តាមដីកាតុលាការ ពាក់ព័ន្ធករណីលួច

ខេត្តកណ្ដាល÷ ស្ដីពីកិច្ចប្រតិបត្តិការ ស្រាវជ្រាវ និង បង្ក្រាបតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្តាល។ នៅចំណុចភូមិទួលលាប ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក បានសហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍ក្រាំងម្កាក់ ធ្វើការចាប់ខ្លួនមុខសញ្ញាឈ្មោះ ឡេង ចន្ធី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិទួលលាប ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ដីកាបង្គាប់ឲ្យចាប់ខ្លួន ពីបទ៖ អំពើលួច
ប្រព្រឹត្តនៅក្នុងសាលារៀនអង្គពពាយ ភូមិត្រពាំងផ្លុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ។ ដីកាលេខ០៥៨ ដកបចខ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ របស់លោកប្រធានក្រុមប្រឹក្សាជំនុំជម្រះ ប្លុង វិសាល នៃសាលាដំបូងខេត្តកណ្ដាល ។ ករណីនេះកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី៕