បុរស ០២នាក់ ដេកពេទ្យ ឯម្នាក់ទៀតជាប់ខ្នោះសមត្ថកិច្ច ក្រោយពីបើកឆាកប្រយុទ្ធ

ខេត្តកណ្ដាល÷ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ២១ និង៣០នាទី។ ចំនុចភូមិបន្ទាយតូច ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។ ជនរងគ្រោះចំនួន ០២ នាក់៖

១-ឈ្មោះ ស៊ុក ជឿន ហៅកុយ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់

២-ឈ្មោះ សៀន សល់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។ ជនរងគ្រោះ០២នាក់ មានទីលំនៅភូមិថ្មី ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះឃួន សុភី ភេទ ប្រុស អាយុ ២៥ឆ្នាំជនជាតិ ខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិបន្ទាយតូច ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។

វត្ថុតាងចាប់យក៖

-ពូថៅផ្លែដែក ដងធ្វើពីឈើប្រវែង ២៦ សង់ទីម៉ែត្រ

-ខ្សែក្រវ៉ាត់ ចំនួន ០១ ប្រវែង ១,១៨ម៉ែត្រ ក្បាលដែក រូបអក្សរ H

សភាពរឿងហេតុ÷ នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ ស៊ុក ជឿន ហៅកុយ និងឈ្មោះ សៀន សល់ បានម៉ូតូ ម៉ាកស្កុបពីពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 1IA 6316ឌុបគ្នាពីធ្វើការសំណង់មកផឹកទឹកត្នោតជូរនៅភូមិ បន្ទាយតូច ឃុំ ភ្នំបាត ពេលកំពង់ផឹកទឹកត្នោតជូរ ជនរងគ្រោះឈ្មោះសៀន សល់ អស់បារីជក់ បានជិះម៉ូតូ ម៉ាកស្កុបពីទៅទិញបារី លុះជិះតាមផ្លូវក៍បានជួបមិត្តភក្ក័ បានអោយស្រាបៀចំនួន ០២ កំប៉ុង ហើយជនសង្ស័យក៏នៅទីនោះដែរ ក្នុងពេលនោះជនរងគ្រោះ បានអោយស្រាបៀរទៅជនសង្ស័យឈ្មោះ ឃួន សុភី ផឹកម្នាក់១កំប៉ុង ភ្លាមនោះជនសង្ស័យបានយកស្រាបៀគប់ជនរងគ្រោះ ប៉ុន្តែគប់មិនត្រូវ បន្ទាប់មកជនរងគ្រោះ បានទៅប្រាប់បងឈ្មោះ ស៊ុក ជឿន ហៅកុយ ហើយបាននាំគ្នាជិះម៉ូតូឌុបគ្នាទៅរកជនសង្ស័យដល់ផ្ទះ ពេលទៅដល់ជនរងគ្រោះ បានសួរនាំជនសង្ស័យថា៖យ៉ាងមិចបានគប់អាញ់ នៅពេលនោះជនសង្ស័យ បានស្ទុះយកពូថៅពីក្នុងផ្ទះ កាប់ជនរងគ្រោះឈ្មោះ សៀន សល់ ចំនួន ០២ ពូថៅ ត្រូវចំក្បាល និង ដៃខាងស្តាំ បណ្តាលអោយមានរបួស។ ខណះនោះដែរ ជនរងគ្រោះឈ្មោះ ស៊ុក ជឿន ហៅកុយ បានចូលទៅ ឃាត់ និងយកខ្សែក្រវ៉ាត់ វាយ ឈ្មោះ ឃួន សុភី ត្រូវចំក្បាល បណ្តាលអោយរបួសបែកក្បាល ទន្ទឹមពេលនោះជនសង្ស័យឈ្មោះ ឃួន សុភី បានកាប់ជនរងគ្រោះឈ្មោះ ស៊ុក ជឿន ហៅកុយ ត្រូវក្រោមគុម្ពត្រចៀកខាងស្តាំ និងចំចិញ្ចើមខាងស្តាំ បណ្តាលអោយរងរបួសធ្ងន់ ត្រូវបានសាច់ញ្ញាតិនាំយកទៅព្យាបាលនៅមន្ទីពេទ្យលោកសង្ឃក្រុងភ្នំពេញ លុះព្រឺកថ្ងៃទី០៧.០២.២០២១ ឪពុករបស់ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងចូលមកប៉ុស្តិ៍នគរបាលរដ្ឋាបាលភ្នំបាត បន្ទាប់ពីទទួលបានពាក្យបណ្ដឹងកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញបានចុះទៅកន្លែងកើតហេតុស្រាវជ្រាវនាំខ្លួន ជនសង្ស័យឈ្មោះ ឃួន សុភី បញ្ជួនមកអធិការដ្ឋាននគរបាលស្រុកពញាឮ និងបានការអនុញ្ញាតិឲ្យធ្វើការឃាត់ខ្លួនជនសង្ស័យពីលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី តាមរយះទូរសព្ទ័ វេលាម៉ោង១១.១៥នាទី នាថ្ងៃទី០៧ ខែ កុម្ភះ ឆ្នាំ ២០២១ ដើម្បីចាត់ការតាមនីតិវិធី៕