យុវតីម្នាក់ សម្រេចចិត្តចងកធ្វើអត្ដឃាតខ្លួនឯង

ស្រុកលើកដែក÷ ថ្ងៃ‌ទី០៨ ខែ កុម្ភះ ឆ្នាំ២០២១ វេលាម៉ោង១៤.០០នាទី ។ នៅចំណុចផ្ទះជនរងគ្រោះស្ថិតនៅភូមិ អំពិលទឹក ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ ជនរងគ្រោះ‌ឈ្មោះ ចំរើន គុយអេង ភេទស្រី អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

សភាពរឿងហេតុ÷ តាមការបំភ្លឺរបស់ម្តាយបង្កើតជនរងគ្រោះឈ្មោះត្រុង ស្រី ភេទស្រី អាយុ៥២ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មេផ្ទះ មានទីលំនៅ ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បានបំភ្លឺថា÷ នៅមុនពេលកើតហេតុគាត់ត្រូវជាម្តាយរបស់ជនរងគ្រោះបានឃេីញជនរងគ្រោះ(កូន) បានអង្គុយមើលទូរទស្សន៍ក្នងបន្ទប់ ជាមួយជនរងគ្រោះ កូនៗពេលកំពង់មើលទូរស្សន៍បានមួយឆុត ក៏ដាច់ភ្លើង ខ្ញុំនិងកូនៗបានដើរចេញមកអង្គុយលេងនៅយ៉រមុខផ្ទះ ចំណែកឯជនរងគ្រោះបានដើរចេញពីក្នុងបន្ទប់ទៅបត់ជើង ពេលបត់ជើងរួចជនរងគ្រោះបានដើរចូលទៅក្នុងបន្ទប់វិញហើយពុំបានចេញពីបន្ទប់នោះទេ រហូតដល់ម៉ោង១៤.០០នាទី ឈ្មោះ ចំរើន ស្រីរត្ន័(ត្រូវជាបងជនរងគ្រោះ) បានចូលទៅក្នុងបន្ទប់ជនរងគ្រោះយកទូរស័ព្ទ ដែលខ្លួនសាកថ្មក្នុងបន្ទប់នោះពេលខ្លួនដើរចូលក៏បានឃើញជនរងគ្រោះ ចងកនៅហ្នឹងស្នួលខោអាវ ខ្លួនក៏រត់ចេញមកក្រៅប្រាប់ម្តាយរបស់ខ្លួន ពេលនោះម្តាយរបស់ខ្លួនក៏បានចូលទៅមើលឃើញជនរងគ្រោះចងកហ្នឹងស្នួលខោអាវ គាត់ក៏បានស្រាយកន្សែងដែលជនរងគ្រោះចងកនោះចេញពីស្នួលខោអាវរួចយកជនរងគ្រោះចេញមកក្រៅដាក់ឡានឈ្មោះ សួន ពៅ យកទៅពេទ្យឯកជន ពេលយកទៅដល់ពេទ្យ លោកគ្រូពេទ្យបានពិនិត្យហើយប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ហើយ ក៏ដឹកជនរងគ្រោះយកមកផ្ទះវិញតែម្តង។

ម្តាយរបស់ជនរងគ្រោះក៍បានបំភ្លឺបន្ថែមទៀតថា÷ក្នុងកំឡុងពេលផ្ទុះជម្ងឺកូវីតកើតឡើងកូនរបស់ខ្លួន(ជនរងគ្រោះ)បានឈប់សម្រាកពីការងារកាសុីណូនៅបាវិតមកនៅផ្ទះចូល១ឆ្នាំហើយតែ១រយះចុងក្រោយ៥ទៅ៦ខែនេះជនរងគ្រោះចេះតែត្អូញត្អែប្រាប់ខ្លួនថាអការៈឬសដូងបាតខ្លួនធ្វើទុក្ខ និងចេះតែឈឺក្នុងពោះជាខ្លាំងហើយម្តាយជនរងគ្រោះបានជូនកូនទៅពេទ្យពិនិត្យ និងលេបថ្នាំជាប្រចាំមានទាំងថ្នាំពេទ្យ និងថ្នាំខ្មែរប៉ុន្តែមិនសមប្រកបជនរងគ្រោះចេះតែឈឺចុកចាប់ក្នុងពោះនិងអស់កម្លាំង។

ក្រោយមកអ្នកជិតខាងបានរាយការណ៍ទៅ លោកមេភូមិអំពិលទឹកក៏បានរាយការណ៍ទៅលោកមេឃុំកំពង់ភ្នំ ក៏បានតេទូរស័ព្ទមកប៉ុស្តិ៍រដ្ឋបាលថាមានករណីចងក ភ្លាមនោះប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ បានសហកាជាមួយផ្នែកពិនិត្យកន្លែងកើតហេតុស្រុកលើកដែក និងបានចុះមកដល់ផ្ទះកើតហេតុ។

-ផ្នែកពិនិត្យវិភាកនៃអធិការដ្ឋានស្រុក

-ប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ភ្នំ -លោកក្រុមប្រឹក្សាឃុំ -លោកគ្រូពេទ្យ

-មេភូមិ នឹងក្រុមគ្រួសារនៃសពបានធ្វើការពិនិត្យលើជនរងគ្រោះ ឃើញថាសាកសពមានស្លាកស្នាម​ ក​ មានស្នាមរិត និងកន្សែង អត់លៀនអណ្តាតទេហើយក្រៅពីនេះមិនមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្មទណ្ឌឡើយ។

តាមការសន្និដ្ឋាន​យោងតាមការពិនិត្យរបស់ផ្នែកជំនាញ,ក្រុមប្រឹក្សា​ឃុំ​,ប៉ុស្តិ៍​រដ្ឋបាល​.មេភូមិ លោកគ្រូ​ពេទ្យ​ជនរងគ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​(ចងកសម្លាប់ខ្លួន)ពិតប្រាកដមែន។ សពបានប្រគល់ជូនក្រុមគ្រួសារ​ ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕