កម្មកររងរបួសធ្ងន់ស្រាលជាង ៨០នាក់ ក្នុងករណីរថយន្ដដឹកកម្មកររោចក្រមួយគ្រឿង បានក្រឡាប់ចូលក្នុងស្រែ

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅភូមិត្រពាំងក្រសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ នាវេលាម៉ោង ៦ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

អភិបាលស្រុកបាទី បានថ្លែងថាគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឱ្យកម្មករជាង ៨០នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងនោះអ្នករងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅព្យាបាលបន្ទាន់ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ និង៦នាក់ត្រូវបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ ហើយអ្នករងរបួសផ្សេងទៀតត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី។

អភិបាលស្រុកបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីផ្លូវខ្នងប្រឡាយរអិល ហើយក្រោយពីកើតហេតុរួច អ្នកបើករបានរត់គេចខ្លួនបាត់៕